កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ Zo Motors Cambodia ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេនៅកម្ពុជាបានប្រគល់រថយន្តអគ្គិសនីដឹកអ្នកដំណើរជូនក្រុមហ៊ុនវីរៈប៊ុនថាំ ដែលជាក្រុមដ៏ល្បីល្បាញក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា។ នេះជាលើកទី២ហើយដែលក្រុមហ៊ុនវិរៈប៊ុនថាំ បានជាវរថយន្តអគ្គិសនីដឹកអ្នកដំណើរ ១៤ កៅអី ម៉ូដែល ZM4 របស់ Zo Motors Cambodia ទៅបម្រើអតិថិជនរបស់ខ្លួន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងពង្រឹងទំនុកចិត្តលើផលិតផលរបស់ក្រុមហ៊ុន Zo Motors Cambodia។
ការសម្រេចចិត្តបញ្ជាទិញរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរធំបំផុតនៅកម្ពុជា ក្លាយជាសញ្ញាសំខាន់សម្រាប់ឧស្សាហកម្មនេះ។ បន្ទាប់ពីការដាក់ឲ្យប្រើរថយន្តអគ្គិសនី ZM4 លើផ្លូវជាលើកទី១ ក្រុមហ៊ុនបានកត់សម្គាល់លើការសន្សំសំចៃជាច្រើន ដែលជាចំណុចជំរុញការសម្រេចចិត្តក្នុងការបញ្ជាទិញជាលើកទី២។ ការចំណាយលើថាមពលត្រឹមតែ 5ដុល្លាក្នុងមួយរយគីឡូម៉ែត្រ បង្ហាញពីការសន្សំបានជាង 50% តិចជាងការប្រើប្រាស់រថយន្តម៉ាស៊ីនប្រេងឥន្ធនៈ។ ចំពោះការចំណាយលើការថែទាំ អាចសន្សំបាន៥២% បើប្រៀបធៀបនឹងរថយន្តម៉ាស៊ីនប្រេងឥន្ធនៈ ដោយហេតុថា រថយន្តអគ្គិសនីមានប្រព័ន្ធម៉ាស៊ីនមិនស្មុគស្មាញដូចរថយន្តប្រេងឥន្ធនៈ ។
តាមការវិភាគ រថយន្តអគ្គិសនីនីមួយៗ បានជួយឲ្យក្រុមហ៊ុនដឹកអ្នកដំណើរសន្សំលើកាចំណាយបានជាង $10,000 ក្នុងមួយឆ្នាំ ដោយផ្អែកលើចម្ងាយបើកបរជាមធ្យមប្រចាំថ្ងៃប្រមាណ 400 គីឡូម៉ែត្រ។ ការផ្លាស់ប្តូរទៅប្រើរថអគ្គិសនីក៏មានឥទ្ធិពលលើបរិស្ថានយ៉ាងធំផងដែរ ដែលរថយន្តនីមួយៗបានកាត់បន្ថយការបញ្ចេញឧស្ម័ន CO₂ ចំនួន 12 តោនក្នុងមួយឆ្នាំ ស្មើនឹងសមត្ថភាពស្រូបកាបូនរបស់ដើមឈើពេញវ័យប្រមាណ550ដើម។ លើសពីនេះ អ្នកដំណើរក៏មានផាកសុកភាពជាងមុនយ៉ាងច្រើនផងដែរ៖ កម្រិតសំឡេងក្នុងខាងក្នុងរថយន្តបានកាត់បន្ថយពី 78 ដេស៊ីបែល ដល់ត្រឹមតែ 58ដេស៊ីបែលដែលទទួលបានការកោតសសើរពីសំណាក់អតិថិជនជាច្រើន។
ភាពជោគជ័យនៃរថយន្តអគ្គិសនី Zo Motors Cambodia រីកចម្រើនបានដោយសារតែបណ្តាញស្ថានីយ៍បញ្ចូលថាមពលកំពុងពង្រីកយ៉ាងឆាប់រហ័សនៅកម្ពុជា។ គម្រោងត្រឹមខែសីហា ឆ្នាំ ២០២៥នេះ ក្រុមហ៊ុន Zo Motors Cambodia នឹងបង្កើតស្ថានីយបញ្ចូលថាមពលល្បឿនលឿន ចំនួន ២៦ កន្លែង នៅបណ្តោយផ្លូវជាតិទាំងអស់ ហើយមានផែនការដំឡើងបន្ថែមចំនួន ១២០ ស្ថានីយទៀត ត្រឹមចុងឆ្នាំ ២០២៦។ ការពង្រីកបណ្តាញនេះ មានគោលបំណងធានាថា រថយន្តអគ្គិសនីទាំងអស់នឹងមានស្ថានីយបញ្ចូលថាមពលមួយរាល់៥០គីឡូម៉ែត្រ ដើម្បីផ្ដល់ការគាំទ្រប្រកបដោយប្រសិទ្ធភាពសម្រាប់ការធ្វើដំណើរ។
ក្រុមហ៊ុន Zo Motors Cambodia កំពុងចូលរួមលើកកម្ពស់វិស័យដឹកជញ្ជូនតាមរយៈការផ្តល់ផលិតផលមានគុណភាពខ្ពស់ ជួយសន្សំសំចៃ ផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា និងជួយកាត់បន្ថយការសាយភាយផ្សែងពុលទៅបរិស្ថាន៕