ក្តៅៗ! សហរដ្ឋអាមេរិកពិចារណា បន្ថែមប្រទេសចំនួន៣៦ទៀត ទៅក្នុងបញ្ជីហាម​មិនឱ្យចូលទឹកដីខ្លួន
Ping Chou EngJUNE 15 20254 K views

 

រដ្ឋាភិបាលអាមេរិកបាន ពិចារណាហាមឃាត់ប្រទេសចំនួន៣៦ផ្សេងទៀត លើការធ្វើដំណើររបស់ពលរដ្ឋមកកាន់ទឹកដីអាមេរិក ប្រសិនបើរដ្ឋាភិបាលនៃប្រទេសនីមួយៗ មិនបានបំពេញតាមស្តង់ដារថ្មីដែលអាមេរិកដាក់ឱ្យ។ នេះយោងតាមការឱ្យដឹងពីប្រភពផ្ទៃក្នុងរបស់សារព័ត៌មាន The Washington Post ។

ចំពោះប្រទេសដែលប្រឈមមុខនិងច្បាប់ថ្មី ដែលមិនទាន់មានសេចក្តីសម្រេចច្បាស់លាស់នេះរួមមាន ទ្វីបអាហ្រ្វិក ការ៉ាប៊ីន អាស៊ីកណ្តាល និងប៉ាស៊ីហ្វិក ដែលសរុបមានចំនួន៣៦ប្រទេស ដែលអាចប្រឈមមុខនឹងការរឹតបន្តឹងទិដ្ឋាការ ការហាមប្រាមការធ្វើដំណើរ ឬការរឹតបន្តឹងផ្សេងទៀត។ ដោយសារកន្លងមកមានបញ្ហាឯកសារអត្តសញ្ញាណមិនគួរឱ្យទុកចិត្ត និងអត្រាស្នាក់នៅលើសទិដ្ឋាការខ្ពស់។

ប្រភពដដែលបានសរសេរថានៅសប្តាហ៍នេះ រដ្ឋលេខាធិការការបរទេសអាមេរិកលោក Marco Rubio បានផ្ញើលិខិតនិងស្តង់ដារកំណត់ថ្មី ទៅកាន់អ្នកការទូតអាមេរិកដែលធ្វើការជាមួយប្រទេសនានា ដោយបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសដែលមានឈ្មោះក្នុងបញ្ជីគឺ មានពេល៦០ថ្ងៃដើម្បីបំពេញតាមតម្រូវការថ្មីដែលបង្កើតឡើងដោយក្រសួងការបរទេសអាមេរិក។

យ៉ាងណាមិញសម្រាប់ការរឹតបន្តឹងនេះហាក់នៅមានភាពស្រពិចស្រពិលថានឹងចូលជា ធរមាននៅកាលបរិច្ចេទណានោះទេ ខណៈថ្មីៗនេះរដ្ឋបាលប្រធានាធិបតី Donald Trump ទើបបានប្រកាសអំពីការហាមឃាត់ពេញលេញ លើការចូលទឹកដឹសហរដ្ឋអាមេរិកពីពលរដ្ឋដែលមកពីប្រទេសចំនួន១២៕

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia