សាលាអន្តរជាតិចុង អ៉ីង គឺជាសាលាអន្តរជាតិ ៣ភាសាដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ដែលមានបង្រៀនភាសាខ្មែរ អង់គ្លេស ចិន ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ទី១២។ សាលាអន្តរជាតិចុង អ៉ីង ត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែ៩ ឆ្នាំ២០១៨ ដោយសហគ្រិនឆ្នើម២រូប ដែលមានបេះដូងស្រលាញ់វិស័យអប់រំ ក្នុងនោះមានលោកគ្រូ អោម សេងបូរ៉ា ដែលជាស្ថាបនិកនៃវិទ្យាស្ថាន CEO និង CEO Master Club រួមសហការជាមួយលោកគ្រូ សេង វណ្ណារិទ្ធ។
សាលាអន្តរជាតិ ចុងអុីង គឺជាសាលាដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ សាលាអន្តរជាតិ៣ភាសានេះ បានបណ្តុះបណ្តាលកុមារ និងយុវជនកម្ពុជាច្រើនពាន់នាក់ ឱ្យពូកែជំនាញទំនាក់ទំនង ជំនាញបច្ចេកវិទ្យា ជំនាញសហគ្រិនភាព និងភាពជាអ្នកដឹកនាំ។ បន្ថែមពីនេះ សាលាក៏បានបណ្តុះបណ្តាលកុមារកម្ពុជា ឲ្យក្លាយទៅជាអ្នករកស៊ីពូកែ អ្នកដឹកនាំពូកែ ក្នុងថ្ងៃអនាគត ដែលអាចកសាងអនាគតអ្នកដឹកនាំសម្រាប់ពិភពលោក។
ជាមួយនឹងចក្ខុវិស័យ បេសសកម្មរឹងមាំ សាលាអន្តរជាតិចុងអ៉ីង ក៏បានបន្តអនុវត្តយុទ្ធសាស្រ្តសំខាន់ៗចំនួន៥ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួនកាន់តែល្បី និងមានការទទួលស្គាល់ខ្លាំងនៅក្នុងប្រទេស ដែលអាចពង្រីកខ្លួន៥សាខា ត្រឹមរយៈពេលដ៏ខ្លី។ ខាងក្រោមនេះ គឺជាយុទ្ធសាស្រ្តដឹកនាំទាំង៥៖
១. សុវត្ថិភាព៖ ពួកយើងយកចិត្តទុកដាក់ទាំងសុវត្ថិភាពរាងកាយ រួមទាំងសុវត្ថិភាពផ្លូវអារម្មណ៍។
២. សុខសប្បាយ: ពួកយើងបង្កើតឱ្យមានអារម្មណ៍រីករាយដល់សិស្ស។
៣. វិន័យ: ពួកយើងយល់ពីគន្លឹះសំខាន់ដើម្បីជោគជ័យ។
៤. សីលធម៌: ពួកយើងគោរពនិងអោយតម្លៃមនុស្សគ្រប់រូបស្មើៗគ្នា។
៥.ចំណេះដឹង: យើងអភិវឌ្ឍន៍សិស្សឱ្យទទួលបានជោគជ័យតាមរយៈការសហការ ការសាកសួរអន្តរកម្មសិក្សា ការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត និងឱកាសសិក្សាពិតប្រាកដ។
គួរបញ្ជាក់ថា សាលាអន្តរជាតិចុងអ៉ីង បច្ចុប្បន្នបានពង្រីកសាខាសរុបចំនួន៥ ដែលរួមមាន សាខាឈូកមាស (ពោធិ៍ចិនតុង) សាខាក្រុងតាខ្មៅ សាខាអ៉ីអន២ សាខាផ្សារដេប៉ូ និងសាខាទួលទំពូង (ទំនប់ទឹក)។ ហើយឆាប់ៗខាងមុខនេះ សាលាក៏នឹងត្រៀមបើកសាខាថ្មីមួយទៀតនៅច្បារអំពៅផងដែរ ដើម្បីបំពេញតម្រូវការ និងជាការឆ្លើយតបចំពោះអាណាព្យាបាលដែលតែងតែគាំទ្រ៕