សមាជិកថ្មី! កីឡាករជប៉ុន១រូប បានចូលរួមដើរលើវិថីបាល់ទាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា
Kan DaraOCTOBER 6 2023834 views

ជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយមិនធ្លាប់មាន ដោយកីឡាករជនជាតិជប៉ុនមួយរូប បានសម្រេចចិត្តចូលរួមដើរលើវិថីបាល់ទាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីរួមគ្នាកសាងប្រវត្តិសាស្ត្រថ្មីលើវិថីនេះ។

Ss

 

បើយោងតាមការបញ្ជាក់របស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ស្វាគមន៍កីឡាករ Yudai Ogawa មកកាន់ក្រុមជម្រើសជាតិកម្ពុជា ជូនពរជោគជ័យលើវិថីបាល់ទាត់ជាមួយក្រុមជម្រើសជាតិយើង។ ទាំងអស់គ្នាដើម្បីកម្ពុជា»

 

Ss Large

 

គួរជម្រាបផងដែរថា កីឡាករ Yudai Ogawa គឺជាកីឡាករមួយរូបមានវ័យ២៧ឆ្នាំ បាននឹងកំពុងប្រកបអាជីពនៅក្លឹបបាល់ទាត់ភ្នំពេញក្រោន ចាប់តាំងពីឆ្នាំ២០២០មកម្ល៉េះ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia