ចៀសឱ្យបាន! ប្តីប្រពន្ធមួយគូ បង្ហើបពីកំហុសធំ១ ធ្វើឱ្យខ្លួនជំពាក់បំណុ.លជិត៨ម៉ឺ.ន$ ក្រោយរៀបការ
Kan DaraAPRIL 13 2025572 views

ជាធម្មតាប្ដីប្រពន្ធដែលទើបតែរៀបការសាងគ្រួសារថ្មីថ្មោង តែងតែប្រាថ្នាចង់បានទ្រព្យរបស់មានតម្លៃ ដូចជាផ្ទះឡានជាដើម។ ដូចគ្នានេះដែរគូស្នេហ៍ថ្មីថ្មោង លោក George Lyles និងអ្នកស្រី Barclay Bishop បានធ្លាក់ខ្លួនចូលទៅក្នុងបំណុលជិត ៨ម៉ឺនដុល្លារ ដោយសារតែការសម្រេចចិត្តទិញឡានទំនើបមួយគ្រឿងក្រោយរៀបការ។


នៅក្នុងការចុះផ្សាយរបស់គេហទំព័រ Good Morning America បានបង្ហាញឱ្យឃើញថា ដើម្បីដោះបំណុលចំនួនជាង ៧៦,០០០ដុល្លារឱ្យអស់នៅក្នុងរយៈពេលដ៏ខ្លីបែបនេះ ប្ដីប្រពន្ធមួយគូខាងលើមិនបានធ្វើរឿងស្មុគស្មាញច្រើនឡើយ។ ពោលគឺពួកគាត់ គ្រាន់តែធ្វើការកាត់បន្ថយចំណាយ លើរឿងដែលអាចកាត់បាន និងផ្តោតសំខាន់លើគោលដៅហិរញ្ញវត្ថុរបស់គ្រួសារ។

លោក Lyles បានលើកឡើងថា បំណុលរបស់ពួកគាត់បានចាប់ផ្ដើមកើតមានឡើង ចាប់តាំងពីគាត់ទិញឡានតម្លៃជាង ១០ម៉ឺនដុល្លារ ដែលជាការចាយខុសខ្ទង់ដ៏ធ្ងន់ធ្ងរមួយនៅក្នុងជីវិតរៀបការរបស់អ្នកទាំង២។

 

ដើម្បីគេចផុតពីបំណុល គូស្នេហ៍ទាំង២រូបនេះ បានសម្រេចចិត្តលក់រថយន្តទំនើប ប្ដូរមកជិះឡានជជុះតម្លៃត្រឹមតែ ១ម៉ឺនដុល្លារវិញ។ ការធ្វើបែបនេះជួយឱ្យអ្នកទាំងពីរ ប្រមូលលុយមកសងគេបានលឿន និងមិនសូវស្រ្តេសជាមួយនឹងការចំណាយប្រចាំខែយ៉ាងច្រើនទៅលើការមើលថែឡានទំនើបរបស់ពួកគេ។

 

ក្រៅពីនោះ ពួកគាត់ទាំង២ជោគជ័យលើការដោះបំណុល គឺដោយសារតែសមត្ថភាពនៃការកាត់បន្ថយការចំណាយ។ ពួកគាត់បានបែងចែកដាច់ពីគ្នារវាងចំណាយចាំបាច់និងចំណាយតាមចំណង់។ លើសពីនោះប្ដីប្រពន្ធមួយគូនេះ ក៏បានចម្រាញ់ដោយដាក់ចំណាត់ថា្នក់ឱ្យតម្រូវការចាំបាច់របស់ពួកគាត់ ជាហេតុនាំឱ្យគាត់រកឃើញថារបស់ខ្លះមិនមែនចាំបាច់ខ្លាំងទេ អ៊ីចឹងយើងកាត់ចោលបានក៏កាត់ចេញសិនដើម្បីសន្សំលុយ។

 

គូស្នេហ៍មួយគូនេះបានគូសបញ្ជាក់ផងដែរថា តាំងពីពេលដែលពួកគាត់រកឃើញផ្លូវចេញពីបំណុល ពួកគាត់ក៏បន្តរស់នៅក្នុងជីវិតដែលមាន គោលដៅហិរញ្ញវត្ថុច្បាស់លាស់។ អ្វីដែលសំខាន់គាត់តែងតែរៀបផែនការហិរញ្ញវត្ថុសម្រាប់បំពេញតាមគោលដៅដែលគាត់ចង់បាន និងបន្តគ្រប់គ្រង និងតាមដានការចំណាយជាប្រចាំ ដើម្បីប្រាកដថាពួកគាត់គ្មានថ្ងៃធ្លាក់ក្នុងបំណុលមិនល្អម្ដងទៀតឡើយ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia