ចំពោះ ម្ចាស់អាជីវកម្មដែលចង់លុបឈ្មោះក្រុមហ៊ុន ដាច់ខាតត្រូវដាក់ពាក្យស្នើសុំលុបយ៉ាងត្រឹមត្រូវទៅកាន់ក្រសួង ដើម្បីបញ្ឈប់ជាស្ថាពរនូវការអនុវត្តគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ដោយក្នុងនោះម្ចាស់ក្រុមហ៊ុន ឬសហគ្រាស ត្រូវមានភ្ជាប់ជាមួយនូវឯកសារមួយចំនួនដូចជា ៖
២. សេចក្តីសម្រេចរបស់សមាជិកម្ចាស់ហ៊ុនក្នុងការបញ្ឈប់ការអនុវត្តគម្រោង (០៣ច្បាប់ដើម)
៣. លក្ខន្តិកៈក្រុមហ៊ុន និងវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ (០១ច្បាប់ ថតចម្លង)
៤. វិញ្ញាបនបត្រជម្រះកាតព្វកិច្ចពន្ធអាករគយ ចេញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (០១ច្បាប់ ថតចម្លង)
៥. ឯកសារបញ្ជាក់ស្ថានភាពសារពើពន្ធចេញដោយអគ្គនាយកដ្ឋានពន្ធដារ (០១ច្បាប់ ថតចម្លង)
៦. លិខិតបញ្ជាក់ស្ថានភាពបំណុលតតិយជន (កម្មករ-និយោជិត) ដែលបានជម្រះ “ប្រសិនបើមាន” (០១ច្បាប់ ថតចម្លង)
សម្រាប់សេវាក្នុងការលុបឈ្មោះចេញនេះគឺពុំមានការគិតប្រាក់នោះទេ ដោយឡែកចំពោះរយៈនៃការធ្វើមានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ ជាមួយនឹងនីតិវិធីធ្វើតាមដំណាក់កាលនីមួយៗដូចខាងក្រោម ៖
- តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ទទួលឯកសារ បន្ទាប់ពីមន្រ្តីជំនាញប្រចាំការពិនិត្យរួចរាល់
- នាយកដ្ឋានរដ្ឋបាល បញ្ជូនទៅ នាយកដ្ឋាននីតិកម្មនិងច្បាប់វិនិយោគនៃគណៈ កម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចាត់ចែងតាមមុខការ
- មន្រ្តីជំនាញត្រូវរៀបចំកំណត់បង្ហាញជូនប្រធាននាយកដ្ឋានពិនិត្យផ្តល់មតិ
- ឯកឧត្តមអគ្គលេខាធិការរង “គ.វ.ក” ពិនិត្យផ្តល់មតិ
- ឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ពិនិត្យនិងសម្រេច ព្រមទាំងចុះហត្ថលេខាលើលិខិតអនុញ្ញាត ហើយបញ្ជូនទៅតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ដើម្បីយកទៅចុះលេខ និងប្រថាប់ត្រា មុននឹងអញ្ជើញអ្នកវិនិយោគមកទទួលយកលិខិតអនុញ្ញាត ៕