កីឡាករថៃ យូធិន ចូលប្រកួតតាំងពីអាយុ៥ឆ្នាំ ខំតស៊ូរហូតក្លាយជាកីឡាករឆ្នើមមួយរូប របស់ប្រទេសថៃ
Kan DaraFEBRUARY 18 2024388 views

អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ Yothin FA Group ដែល​ជាម្ចាស់ខ្សែ​ក្រវាត់ ​IFMA World Championships និង​ខ្សែ​ក្រវាត់ Rajadamnern World Series 126 lbs ក្នុងទម្ងន់​ ៥៧​​ គីឡូក្រាម​​​ ទើបតែបានប៉ះអ្នកលេងជើងឆើត បឺត សង្ឃឹម ម្ចាស់មេដាយស៊ីហ្គេម ២ ជំនាន់ជាប់ៗគ្នារបស់កម្ពុជា រញ្ជួយសង្វៀនលើ​ទឹក​ដី​អូស្រ្តាលី ជា​លើកដំបូង នា​ថ្ងៃទី ​១៧ ខែកុម្ភៈ​នេះ។

 

យ៉ាងណាមិញ ងាកមកមើលប្រវត្តិបុរសម្នាក់នេះវិញ លោក Yothin Hamuthai កើតនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៩២ ក្នុងប្រទេសថៃ។ ហេតុតែមានឈាមជ័រជាអ្នកប្រដាល់ Yothin ចាប់ផ្តើមប្រកួតតាំងពីអាយុ ៥ឆ្នាំមកម្ល៉េះ ហើយធ្លាប់បានហ្វឹកហាត់នៅក្លឹបប្រដាល់ Sakaethongresort រហូតដល់រូបគេត្រូវបានក្លឹបប្រដាល់ Fa Group ចាប់អារម្មណ៍ចង់បានមកចូលរួមជាមួយក្លឹបថែមទៀតផង។

 

Screen Shot 2024 02 18 at 8.41.42 Pm Large

 

ក្នុងដំណើរជីវិតជាអ្នកប្រដាល់ លោក Yothin Hamuthai ដែលមានកម្ពស់ ១ម៉ែត្រ ៧១សង់ទីម៉ែត្រ និងទម្ងន់ ៥៣,៥គីឡូក្រាម ធ្លាប់សម្រេចបានកំណត់ត្រាដ៏ជោគជំ និងជ័យជម្នះ ដូចខាងក្រោម៖

 

១/. ជើងឯកព្រឹត្តិការណ៍ World Muay Thai Council នៅក្នុងឆ្នាំ ២០១៦

 

២/. ជើងឯក True4U Muaymanwansuk នៅក្នុងឆ្នាំ២០១៦

 

៣/. ជើងឯក Professional Boxing Association of Thailand (PAT) ចំនួន២លើក គឺនៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២៣

 

៤/. ជើងឯក International Federation of Muaythai Association នៅក្នុងឆ្នាំ២០២២

 

៥/. ជើងឯក Rajadamnern World Series នៅក្នុងឆ្នាំ២០២២៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia