ឡានគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមរបស់មនុស្សនៅទូទាំងពិភពលោកព្រោះវាអាចឲ្យមនុស្សធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយមានសុវត្ថិភាព។ ដូច្នេះអ្នកណាៗក៏ចង់មានឡានមួយផ្ទាល់ខ្លួនដែរដើម្បីងាយស្រួលធ្វើដំណើរ។
យ៉ាងណាមិញការទិញឡានគឺត្រូវចំណាយច្រើនបន្ទាប់ពីទិញផ្ទះ ដូច្នេះមនុស្សភាគច្រើនមិនមានលុយទិញទាំងដុលនោះ។ អ្នកខ្លះជ្រើសរើសការទិញឡានបង់រំលស់។ ទាក់ទងនឹងការទិញឡានបង់រំលស់នេះដែរ ខាងក្រោមនេះគឺជាធនាគារធំៗក្នុងស្រុកផ្ដល់កម្ចីទិញឡានជាមួយនឹងការប្រាក់សមរម្យ។
១. ធនាគារ FTB៖ ការប្រាក់៩.៥%ក្នុង១ឆ្នាំសម្រាប់ឡានថ្មី និង១០.៥%សម្រាប់ឡានមួយទឹក
២. ធនាគារ Prince៖ ការប្រាក់១០%ក្នុងមួយឆ្នាំ អាចខ្ចីបានរហូត៨%នៃតម្លៃឡាន
៣. ធនាគារ CIMB៖ ការប្រាក់៩%ក្នុងមួយឆ្នាំសម្រាប់ឡានថ្មី និងរហូតដល់១២%ក្នុងមួយឆ្នាំសម្រាប់ឡានមួយទឹក
៤. ធនាគារ PPCBank៖ ការប្រាក់៩.៩៩%ក្នុងមួយឆ្នាំសម្រាប់ការថ្មី និង១០.៩៩%សម្រាប់ឡានមួយទឹក
៥. ធនាគារ Shinhan៖ ការប្រាក់៧.៥%ក្នុងមួយឆ្នាំ អាចខ្ចីបានរហូតដល់ទៅ១០ម៉ឺនដុល្លារ
៦. ធនាគារ J Trust Royal៖ ការប្រាក់៨%ក្នុងមួយឆ្នាំអាចខ្ចីបានរហូត៨០%នៃតម្លៃឡាន
៧. ធនាគារ Phillip៖ ការប្រាក់ចាប់ពី៨.៥%ក្នុងមួយឆ្នាំអាចខ្ចីបាន៨៥%នៃតម្លៃឡាន
៨. ធនាគារ KB Prasac៖ ការប្រាក់ពី០.៩៦%ទៅ១.៥០%ក្នុងមួយខែអាចខ្ចីបាន៨០%នៃតម្លៃឡាន
៩. ធនាគារ កាណាឌីយ៉ា៖ ការប្រាក់ពី៨.៥%ទៅ១០.៥%សម្រាប់ឡានថ្មី
១០. ធនាគារ ហត្ថា៖ ការប្រាក់១.២៥%ក្នុងមួយខែ អាចខ្ចីបានដល់ទៅ១០ម៉ឺនដុល្លារ
សូមជម្រាបផងដែរថា បើទោះបីជាឡានថ្មី គឺជាក្ដីស្រមៃរបស់មនុស្សគ្រប់រូប ប៉ុន្តែវាក៏ជាបន្ទុកដ៏ធំមួយដែរព្រោះ អ្នកនឹងមានការចំណាយកាន់តែច្រើនជាងមុន។ ហេតុនេះមុននឹងសម្រេចចិត្តទិញឡាន សូមប្រាកដចិត្តសិនថា អ្នកត្រៀមខ្លួនរួចរាល់នៅក្នុងការទទួលបន្ទុកធំមួយ និងត្រូវប្រាកដផងដែរថា អ្នកទិញដើម្បីបង្កើនទ្រព្យមិនមែនបង្កើនបំណុល៕