អគ្គនាយកដ្ឋានគយ បង្ហាញចំនួនចំណូលពន្ធ ប្រមូលបានក្នុងឆ្នាំ២០២៤ កើនឡើង ១៣,៨ភាគរយ
Ping Chou EngFEBRUARY 11 2025424 views

អគ្គនាយកដ្ឋានពន្ធគយនៅក្នុងឆ្នាំ២០២៤ ប្រមូលពន្ធអាករបានចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានកាលពីឆ្នាំ២០២៣។

 

នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា ដែលបានរាយការណ៍ពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ នា​ឱកាសប្រជុំបូកសរុបការងារនិងលើកទិសដៅការងារ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

 

477558273 1029505792551223 1268150988739155135 N

 

 

476859813 1029505869217882 1527597811604750247 N

 

ប្រភពពីអគរ បានឱ្យដឹងថាការប្រមូលចំណូលក្នុងឆ្នាំ២០២៤ នេះជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយចំនួនដូចជា កំណើនបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, ការអនុគ្រោះពន្ធនិងអាករកាន់តែធំទូលាយដើម្បីទាក់ទាញ​ការវិនិយោគ, និន្នាការកើនឡើងនៃការប្រើប្រាស់រថយន្តដែលមានទំហំស៊ីឡាំងតូច និងរថយន្តអគ្គិសនី, និងការបន្តមាននូវសកម្មភាពរត់គេចពន្ធក្នុងរូបភាពថ្មីៗកាន់តែស្មុគស្មាញ។

 

យ៉ាងណាមិញបន្ថែមពីលើការងារប្រមូលចំណូល អគ្គនាយដ្ឋានពន្ធដារ ក៏សម្រេច​បាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀតដោយទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៨ ៥៤៥,៤ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០២៣៕

 

476665460 1029506055884530 8675643967077178193 N

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia