ដំណឹងល្អ! គម្រោងផ្លូវជាតិ១ ខ្សែដែលតភ្ជាប់ខេត្ដ​ ២ នេះ នឹងបញ្ចប់ការសាងសង់នៅខែមីនា
Bunthoeun KoemFEBRUARY 11 2025915 views

ផ្លូវជាតិលេខ៧៣ ដែលមានប្រវែង៤៩,៨១២ គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំ ដល់ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារបាន ៩៣.០៦%ហើយគិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ហើយបើគ្មានប្រែប្រួលដោយប្រកាសចៃដន្យណាមួយទេ គម្រោងការកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ៧៣ នេះនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

 

476819507 9556307744393268 2729160691495133174 N

 

តាមសារលើបណ្ដាញសង្គមនៅថ្ងៃទី១១ ខែកុម្ភៈ ឯកឧត្ដមបានបញ្ជាក់ថា គម្រោងនេះ នាំមកនូវអត្ថប្រយោជន៍យ៉ាងសម្បើមដល់ប្រជាពលរដ្ឋក្នុងស្រុក និងធានាអត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងក្នុងខេត្តចំនួន៦របស់កម្ពុជាគឺ កំពង់ចាម ត្បូងឃ្មុំ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណាយតិច ភាពងាយស្រួល និងការតភ្ជាប់កាន់តែល្អតាមបណ្តាញផ្លូវជាតិ។ នៅពេលដាក់ឲ្យដំណើរការគម្រោងនេះក៏នឹងមានរយៈពេលថែទាំចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៩ផងដែរ។ 

 

សូមជម្រាបថា គម្រោងផ្លូវជាតិ៧៣នេះរួមមាន៖ ការពង្រីកទទឹងផ្លូវ៨-៩ម៉ែត្រ ដល់១១ម៉ែត្រដោយអ៊ុតក្រាលកៅស៊ូ(AC) តំបន់ផ្សារចាក់បេតុងបន្ថែមដល់រង្វង់មូលដែលមានស្រាប់ ស្ថិតនៅចំណុចចាប់ផ្តើម (PK០+០៤៤ ដល់ PK០+២៦២) និងមានដំឡើងលូជ្រុងកាត់ទទឹងផ្លូវ, ដាក់ប្រព័ន្ធលូបង្ហូរទឹក(U-drain) ត្រង់ចំណុចសំខាន់ៗ និងតាមបណ្តោយសងខាងផ្លូវដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ(Climate Resilient) និងសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់( safety of road infrastructure)ព្រមទាំងការកែលម្អចិញ្ចើមផ្លូវ ដំឡើងផ្លាកចរាចរណ៍ ឧបករណ៍សុវត្ថិភាពផ្លូវថ្នល់ ការងារថែទាំខួបសម្រាប់រយៈពេល៥ឆ្នាំ បន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់៕

 

476930120 9556308267726549 6558191762957112691 N

477440961 9556307754393267 7582252157556562933 N

477021075 9556307757726600 3500907602131292027 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia