ក្រសួងកាបរទេស ប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យា ​៥០ រូបឲ្យចូលបម្រើការងារទាំងនេះ
Bunthoeun KoemFEBRUARY 11 2025749 views

ជាដំណឹងល្អសម្រាប់អ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ធ្វើនៅក្នុងស្ថាប័នរដ្ឋ ខណៈនៅមុននេះបន្ដិច ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៥០នាក់ ដើម្បីមកបម្រើការងារពេញម៉ោង ក្នុងអគ្គនាយកដ្ឋាននិងនាយកដ្ឋានដូចខាងក្រោម៖

១. អគ្គនាយកដ្ឋានអាស៊ាន ចំនួន ១០នាក់

២- អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន ចំនួន ០៦នាក់

៣. អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក ចំនួន ០៨នាក់

៤- អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក មជ្ឈិមបូព៌ា ចំនួន ០៩នាក់ (ភាសាអង់គ្លេស ភាសាបារាំង)

៥- អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ចំនួន ០៤នាក់

៦- អគ្គលេខាធិការដ្ឋាន ចំនួន ០៦នាក់

៧. នាយកដ្ឋានព័ត៌មាន ចំនួន ០៣នាក់

៨- នាយកដ្ឋានគោលនយោបាយ ការទូតសេដ្ឋកិច្ច និងផែនការយុទ្ធសាស្ត្រ ចំនួន ០៤នាក់

 

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង សម្រាប់លក្ខខណ្ឌជ្រើសរើស បេក្ខជន បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិ ដូចតទៅ៖

១-មានសញ្ជាតិខ្មែរ និងអាយុមិនលើស ៤០ឆ្នាំ សម្រាប់បរិញ្ញាបត្រ

២-ត្រូវមានជំនាញ៖ ភាសាអង់គ្លេស នីតិសាស្ត្រ នីតិសមុទ្រ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច វិទ្យាសាស្ត្រនយោបាយ នយោបាយសាធារណៈ ហិរញ្ញវត្ថុ គណនេយ្យ សារព័ត៌មាន ព័ត៌មានវិទ្យា ទេសចរណ៍ ពាណិជ្ជកម្ម ភាសាឡាវ និងភាសាថៃ។ បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍

 

សម្រាប់ការទទួលពាក្យ នឹងត្រូវចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃសុក្រ ០៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រឹមម៉ោង ១៧:០០នាទី នៅនាយកដ្ឋានបុគ្គលិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានអាសយដ្ឋាន៖ អគារលេខ ៣ វិថី សម្តេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ៕

477512766 1013181694171445 1497943568737129263 N

476798491 1013181690838112 2751334751362915037 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia