នេះជាតម្លៃប្រេងសាំង និងម៉ាស៊ូត ដែលរដ្ឋកំណត់ឲ្យដាក់លក់ចាប់ពីថ្ងៃទី១១ កុម្ភៈ តទៅ
Bunthoeun KoemFEBRUARY 11 20259.5 K views

ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបានកំណត់តម្លៃឲ្យដាក់លក់តម្លៃ ៤ ០០០ រៀលក្នុងលីត្រសម្រាប់ប្រេងសាំងធម្មតានិង ៣ ៨៥០ រៀលក្នុងលីត្រសម្រាប់ប្រេងម៉ាស៊ូត។ តាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្មតម្លៃប្រេងសាំង គឺស្ថិតនៅដដែល ប៉ុន្ដែប្រេងម៉ាស៊ូត ចុះថ្លៃ១០០ រៀលក្នុង ១ លីត្រ បើធៀបនឹងតម្លៃចាស់កន្លងទៅ។ 

 

តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់២០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងត្រូវ លក់៤ ២៦១រៀលក្នុង ១ លីត្រ សម្រាប់ប្រេងសាំងធម្មតានិង ៤ ១១១រៀលក្នុង ១ លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

 

ប៉ុន្ដែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយ ប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាន អនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាជំនួន៦,៥ សេនដុល្លារក្នុង ១ លីត្រ។

 

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១១ ដល់២០ ខែកុម្ភៈ ឆ្នាំ២០២៥ គឺត្រូវលក់ ៤ ០០០ រៀលក្នុង ១ លីត្រ សម្រាប់ប្រេងសាំងធម្មតា និង៣ ៨៥០ រៀលក្នុង ១ លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

 

476958860 1023537813137374 8672332831441362901 N

476465094 1023537809804041 7386034032521385615 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia