សេចក្តីប្រកាសព័ត៌មានស្តីពី ករណីឧបទ្ទវហេតុអគ្គីភ័យឆាបឆេះរថយន្ត Range Rover និង Defender
Daneth MechFEBRUARY 10 2025

ជាបឋម ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក យើងខ្ញុំ សូមសម្តែងនូវសេចក្តីសោកស្តាយចំពោះករណីអគ្គីភ័យកន្លងមក លើរថយន្តម៉ូដែល Range Rover និង Defender នៅកម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក យើងខ្ញុំសូមបញ្ជាក់ថារថយន្តដែលទទួលរងអគ្គីភ័យឆាបឆេះកន្លង មកមិនមែនជារថយន្តដែលបានជាវពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលដោយផ្ទាល់ពីរោងចក្រនៅប្រទេសអង់គ្លេស។

ដូចនេះដើម្បីសុវត្ថិភាពរបស់លោកអ្នក ក្រុមគ្រួសារ​ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក យើងខ្ញុំសូមស្នើសុំឲ្យសាធារណជនគ្រប់រូបមេត្តាធ្វើការពិចារណាឲ្យបានល្អិតល្អន់ទៅលើប្រភពដើមរបស់រថយន្តមុននឹងធ្វើការបញ្ជាទិញ និងមកទទួលសេវាថែទាំរថយន្តឱ្យបានទៀតទាត់ពីយានដ្ឋានរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលមានការទទួលស្គាល់ និងបណ្តុះបណ្តាលត្រឹមត្រូវពីរោងចក្រនៅប្រទេស​អង់គ្លេស​ ដើម្បីជៀសវៀងហានិភ័យខាងលើ។

​អាស្រ័យហេតុនេះ សូមសាធារណជនគ្រប់រូប មេត្តាជ្រាបជាព័ត៌មាន។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia