អតីតបុគ្គលិកជាន់ខ្ពស់ X ម្នាក់ ទម្លាយចរិតក្រៅឆាក របស់មហាសេដ្ឋីលេខ១ Elon Musk តាមពិតបែបនេះសោះ
Kan DaraOCTOBER 11 20231.4 K views

លោក Yoel Roth អតីតប្រធានផ្នែកសន្តិសុខនៃក្រុមហ៊ុន X (Twitter) បានចេញមុខទម្លាយពីចរិតពិតរបស់មហាសេដ្ឋីលេខ១ Elon Musk ក្រោយដាក់ពាក្យលាឈប់ពីការងារ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Mashable India នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

 

Yoel Roth 1920 X 1250

 

លោក Yoel Roth បានអះអាងថា Elon Musk មានអត្តចរិត ២ ពេលបំពេញការងារមិនថាតូចក្តីធំក្តី។ ទី១ ពេលខ្លះលោកជាមនុស្សមានហេតុផល កំប្លែង និងគួរឲ្យគោរព រីឯទី២ ពេលខ្លះគួរឲ្យធុញទ្រាំ និងជាមនុស្សចូលចិត្តបញ្ជាបុគ្គលិក ដោយគ្មានហេតុផល។

 

ជាក់ស្តែង មានគ្រាមួយលោក Elon Musk បានបញ្ជារូបលោក ទៅសុំទិន្នន័យ​របស់អ្នកប្រើប្រាស់ពីក្រុមហ៊ុន Apple ខណៈលោកមានភាពស្រឡាំងកាំង ព្រោះថា Apple ច្បាស់ជាមិនយល់ព្រមសហការ ជាមួយបុគ្គលិកថ្នាក់កណ្ដាលដូចលោក ហើយពួកគេរឹតតែ​មិនព្រមចែករំលែកទិន្នន័យ ដែលទាក់ទងនឹងឯកជនភាពអ្នកប្រើប្រាស់ថែមទៀត។ នេះបើតាមការបញ្ជាក់របស់អតីតប្រធានផ្នែកសន្តិសុខខាងលើ។

 

ឋ

 

គួរជម្រាបផងដែរថា​ បន្ទាប់ពីក្លាយជាម្ចាស់ថ្មីរបស់ក្រុមហ៊ុន Twitter ភ្លាម មហាសេដ្ឋីលេខមួយលើពិភពលោក Elon Musk ចាប់ផ្ដើមបណ្ដេញ​បុគ្គលិករាប់ពាន់នាក់ និងថែមទាំងប្ដូរឈ្មោះក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សមួយនេះ ទៅជាក្រុមហ៊ុន X ខណៈលោកក៏ទទួលបានការរិះគន់យ៉ាងចាស់ដៃពីមហាជន ជុំវិញបញ្ហានេះផងដែរ៕

 

ខ

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia