នេះជាប្រទេសដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា សម្រាប់ខែដំបូងឆ្នាំ២០២៥
Bunthoeun KoemFEBRUARY 6 2025546 views

នៅខែមករាឆ្នាំ២០២៥​ ប្រទេសចិនបានឈរនៅលំដាប់ទី​១ ដែលមានវិនិយោគិន​​បណ្ដាក់ទុនវិនិយោគ​ច្រើនជាង​គេនៅកម្ពុជា។ ​ក្នុងខែមករាកន្លងទៅថ្មីៗ​នេះ កម្ពុជា​ទទួលបានទុនវិនិយោគ​​សរុប​ ៧៤៨​លាន​ដុល្លា​រអាមេរិក ក្នុ​ងនោះ​មានប្រភពទុន​វិនិយោគពី​ប្រទេស​ចិនប្រមាណ ៧៣,៣៥​ភាគរយ​ ឬប្រមាណ ​៥៤៨​លាន​ដុល្លារ ។

 

របាយការណ៍របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈបានឱ្យដឹងថា ក្នុង​ខែមករា កន្លងទៅ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ៦៨​គម្រោង ក្នុងនោះគម្រោង​វិនិយោគ​ថ្មី​មានចំនួន ៦៤​គម្រោង​ និងគម្រោងពង្រីក​ផលិតកម្មមានចំនួន​៤គម្រោង ដែល​គម្រោងទាំង​នេះ មាន​ទុន​វិ​និ​យោ​គចំនួន​ ៧៤៨​លានដុល្លារ​ ។

 

ក្នុង​ចំណោម​គម្រោង​វិនិយោគទាំង​៦៨គម្រោង​​ សុទ្ធសឹងតែជា​គម្រោ​ង​​ក្នុងវិស័យឧស្សាហកម្ម​ ។ក្នុងនោះខេត្ត​កំពង់ស្ពឺ​ទទួលបានគម្រោង​វិនិយោគ​ច្រើនជាង​គេ​ ដែល​មានរហូតដល់១៩​គម្រោង​ ។បន្ទាប់មក​ខេត្ត​ស្វាយរៀង ចំនួន​១៣​គម្រោង ,ភ្នំពេញ​១០​គម្រោង ​ ,ព្រះសីហនុ​៩គម្រោង ,កោះកុង​៨​គម្រោង ,តាកែវ ៤គម្រោង និងខេត្ត​មួយចំនួន​ទៀត​ទទួលបាន​គម្រោង​វិនិយោគតែ១​គម្រោងៗប៉ុណ្ណោះ ។

 

គួរបញ្ជាក់ថា ក្រៅពី​ប្រភពទុន​មក​ពីប្រទេស​ចិននៅក្នុង​ខែមករាដដែល ក៏មាន​ប្រភព​ទុន​ក្នុងស្រុក​​ប្រមាណ ១៣,១៧​ភាគរយក្នុងចំណោម​ប្រភពទុនមកពី​ប្រទេស​វៀតណាមប្រមាណ ​៥,៥២​ភាគរយ, មកពីពីកោះ ​Cayman ប្រមាណ ៣,២៨ភាគរយ​ និងប្រទេសមួយចំនួន​ទៀតដូចជា ប្រទេស​អង់គ្លេស សិង្ហបុរី អាមេរិក អូស្ត្រាលី ម៉ាឡេស៊ីជាដើម ។

 

គួររំលឹកថា កាលពី​ឆ្នាំ២០២៤កន្លងទៅ​ ក្រុម​ប្រឹក្សា​អ​ភិវ​​ឌ្ឍន៍​បានចុះបញ្ជី​គម្រោង​វិនិយោគ​សរុប​ជាង​៤០០​គម្រោង​ជាមួយនឹងទុនវិនិយោគ​ជិ​ត​​៧ពាន់លានដុល្លារ​ ដែល​ជា​ទុនវិនិយោគ​ច្រើន​មិនធ្លាប់​មាន​កន្លងមក ។នេះគឺជាសញ្ញា​វិជ្ជ​មាន​​មួ​យ​ស​ម្រាប់​កម្ពុជា​ទទួលបានការ​វិនិយោគពី​ក្រៅ​ និងក្នុង​ប្រទេស ៕

 

475866147 1058709409620658 2162696765175335015 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia