ប្រញាប់ដាក់ពាក្យ! អាហារូបករណ៍រដ្ឋចេញថ្លៃចំណាយ ទៅរៀននៅ​ New Zealand លើជំនាញ៥វិស័យ
Ping Chou EngFEBRUARY 6 20251.3 K views

រដ្ឋាភិបាលនូវែលសេឡង់បានផ្តល់ជូនអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) សម្រាប់ថ្នាក់ឧត្តមសិក្សាដល់ប្រជាជនកម្ពុជា ទាំងក្នុងវិស័យសាធារណៈនិងឯកជន ចំនួន៣៥កន្លែង នៅតាមសាកលវិទ្យាល័យនានានៅប្រទេសនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៦។

 

ប្រភពពីក្រសួងអប់រំ បានឱ្យដឹងថាអាហារូបករណ៍ MNZS គឺជាបន្ទុកចំណាយរបស់រដ្ឋាភិបាលនូវែលសេឡង់ (New Zealand) ដែលរួមបញ្ចូលថ្លៃសិក្សា ថ្លៃទិដ្ឋាការ ប្រាក់ឧបត្ថម្ភនៅពេលទៅដល់ ប្រាក់ឧបត្ថម្ភ សម្រាប់ការចំណាយប្រចាំថ្ងៃ និងសំបុត្រយន្តហោះទៅមក។

 

ដោយអាហារូបរណ៍មានថ្នាក់សិក្សា ពាក់ព័ន្ធនឹងវិស័យចំនួន៥ដូចជា៖ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន, ការគ្រប់គ្រងគ្រោះមហន្តរាយ, សន្តិសុខស្បៀង និងកសិកម្មថាមពលកកើតឡើងវិញ, អភិបាលកិច្ច, និងការបង្រៀនភាសាអង់គ្លេស (TESOL)

 

ដូច្នេះសម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យដោយផ្ទាល់តាមរយៈគេហទំព័រ www.nzscholarships.govt.nz/apply-omling ដោយចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១ដល់ថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២៥។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យ IDP Education (Cambodia) នៅសាខាទួលទំពូង ឬតាមរយៈអ៊ីមែល nzscholarshipsinfo@idp.com ឬលេខទូរស័ព្ទ 023 222 063៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia