រកលុយតឹងជាងមុន! បើចង់សល់លុយ មានតែApp ៤នេះរបស់ខ្មែរ អាចតាមដានចំណូលចំណាយច្បាស់ដូចថ្ងៃ
Toeuy HongFEBRUARY 6 2025171 views

ជារៀងរាល់ខែមានមនុស្សមិនតិចទេដែលឆ្ងល់ថាតើមួយខែៗលុយរបស់គាត់ទៅណាខ្លះបានជារកបានតែមិនដែលឃើញសល់ទាល់តែសោះ។​ ពួកគាត់មានចម្ងល់បែបនេះដោយសារតែមិនបានយកចិត្តទុកដាក់តាមដានចំណូលចំណាយរបស់ខ្លួន។

 

ជុំវិញការតាមដានចំណូលចំណាយនេះដែរ ថ្ងៃនេះ Business Cambodia សូមណែនាំApp តាមដានចំណូលចំណាយដែលបង្កើតដោយខ្មែរយើង ហើយអ្នកប្រើប្រាស់App ទាំងនេះអ្នកនឹងអាចគ្រប់គ្រងលុយមានប្រសិទ្ធភាពហើយកាន់តែសល់លុយជាងមុន។

. App Jamnay

App Jamnay មិនត្រឹមតែឲ្យអ្នកកត់ត្រាចំណូលចំណាយប្រចាំថ្ងៃនោះទេ តែអ្នកអាចបង្កើត កាបូបថ្មី(wallet) សម្រាប់កត់ត្រាចំណូលចំណាយ លើការលក់ដូរ(ខ្នាតតូច) របស់អ្នកបានផងដែរ។

App មួយនេះបង្កើតឡើងជាមួយនឹងលក្ខណៈសាមញ្ញមិនសូវមានភាពស្មុញស្មាញងាយស្រួលប្រើនិងឆាប់រហ័យក្នុងការបញ្ចូលបញ្ជីចំណូលចំណាយ។

 

បទពិសោធន៍អ្នកប្រើប្រាស់បន្ទាប់ពីកត់ត្រាចំណូលចំណាយច្បាស់លាស់ពួកគាត់អាចដឹងអំពីទំលាប់នៃការចំណាយអាចកាត់បន្ថយលើចំណាយណាដែលមិនចាំបាច់និងអាចបង្កើនប្រាក់សន្សំ។

 

. App My Money Tracker( បញ្ជីលុយខ្ញុំ)

 App My Money Tracker គឺជាApp តាមដានចំណូលចំណាយដែលងាយស្រួលក្នុងការប្រើប្រាស់ជាពិសេសApp នេះសក្តិសមបំផុតសម្រាប់តាមដានចំណូលចំណាយផ្ទាល់ខ្លួនដែលអាចជួយយើងគ្រប់គ្រងហិរញ្ញវត្ថុមានប្រសិទ្ធភាពឈានដល់ការសម្រេចគោលដៅហិរញ្ញវត្ថុនាពេលអនាគត។

. App Kotluy

App Kotluy គឺជា App ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Rithipul ។ App Kotluy គឺសាកសមសម្រាប់មនុស្សទូទៅអាចនិយាយបានថាធ្វើការបានចំណូលប្រចាំខែ។ កម្មវិធីនេះភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ទៅកាន់ទម្រង់នៃមីក្រូហិរញ្ញវត្ថុមួយ ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល និងអនុញ្ញាតឱ្យពួកគាត់អាចបង្កើនទ្រព្យសម្បត្តិ ចៀសវាងបាននូវបញ្ហានានាដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចៃដន្យ ជំងឺ ឬ របួសនានា និងអាចឱ្យពួកគាត់ធ្វើការវិនិយោគ ប្រកបដោយប្រសិទ្ធផល។

 

លើសពីនេះអ្នកប្រើប្រាស់App នេះ អាចធ្វើការកត់ត្រានូវចំណាយចំណាយប្រចាំថ្ងៃ ពិនិត្យមើលរបាយការណ៍ដែលមានលក្ខណៈជាស្ថិតិគន្លឹះសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជម្រើសរើសសេវាហិរញ្ញវត្ថុពីផ្សារស្ថាប័នផ្សេងៗនៅក្នុងApp នេះបាន។

 

. App Kotrariel

Kotra Riel គឺជាកម្មវិធីទូរស័ព្ទដៃ( App) សម្រាប់ម្ចាស់អាជីវក្មខ្នាតតូច ក្នុងការជួយពួកគាត់កត់ត្រានូវចំណូលចំណាយនៃការលក់ដូរផលិតផលឬសេវាកម្មរបស់ពួកគាត់។ អ៊ីចឹងកាលណាពួកគាត់មានកម្មវិធី Kotra Riel នោះពួកគាត់អាចតាមដានចំណូលចំណាយបានកាន់តែប្រសើរឡើង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia