ក្រៅពីរៀននៅក្នុងថ្នាក់ផ្ទាល់ ការអានសៀវភៅខ្លួនឯងបន្ថែមមិនថាភាសាខ្មែរ អង់គ្លេស ឬចិននោះទេ ពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនោះសម្រាប់អ្នកចង់អានសៀវភៅអង់គ្លេស និងចិនដោយឥតគិតថ្លៃបងប្អូនអាចអានតាមគេហទំព័រល្បីទាំង៣ នៅខាងក្រោមនេះបានព្រោះមានទាំងសៀវភៅអង់គ្លេសនិងចិនជូនប្រិយមិត្តអ្នកអានទាំងអស់គ្នា៖
១. Bookfusion: នេះគឺជាវេបសាយដ៏ល្អខ្លាំងមែនទែន សម្រាប់បងប្អូនដែលជាមនុស្សម្នាក់ពូកែខាងអាន ព្រោះវេបសាយមួយនេះមានសៀវភៅច្រើនភាសាខ្លាំងណាស់។ តែសម្រាប់បងប្អូនដែលចង់អានសៀវភៅចិន ជាដំបូងត្រូវចុចចូលវេបសាយនេះសិនហើយជ្រើសរើសពាក្យ (Free eBooks) បន្ទាប់មកត្រូវរើសសៀវភៅ Chinese ហើយវានឹងលោតសៀវភៅជាភាសាចិនច្រើនណាស់ដោយបងប្អូនអាចអានដោយឥតគិតថ្លៃបាន។ ចំពោះសៀវភៅចិននេះដែរ ប្រសិនជាបងប្អូនពេញចិត្តសៀវភៅមួយណាសូមជ្រើសមួយនោះតាមចិត្តចុះ។
- ភាសាអង់គ្លេស
២. PDF Drive: នៅក្នុងគេហទំព័រនេះ គឺមានសៀវភៅជាភាសាអង់គ្លេសច្រើន និងសុទ្ធតែជាប្រភេទសៀវភៅល្បីៗ សម្រាប់អ្នកអានបានទាំងចេះដឹង និងមិនគិតថ្លៃសូម្បីតែមួយរៀលឡើយ។ អាចចូលទៅទាញឥឡូវនេះបាន។
៣. Free Ebooks វេបសាយមួយនេះនឹង អនុញ្ញាតឱ្យអ្នកចូលប្រើសៀវភៅអេឡិចត្រូនិចគ្រប់ប្រភេទ ដែលអ្នកអាចរកបាននៅក្នុងផ្នែកនីមួយៗ ដូចជា ការសិក្សា សៀវភៅសិក្សា សៀវភៅបុរាណ និងមានសៀវភៅផ្សេងៗទៀតផងដែរ៕
គួរជម្រាបថា សម្រាប់បងប្អូនដែលចេះភាសាចិន អង់គ្លេសខ្លះៗហើយ ហើយចង់ពង្រឹងភាសាបន្ថែមទៀតបងប្អូនត្រូវតែឧស្សាហ៍ស្តាប់ ឧស្សាហ៍អានទើបយើងអាចក្លាយជាមនុស្សខ្លាំងបានជាពិសេសនោះនៅពេលដែលទំនេរពីការសិក្សាអាចអានសៀវភៅតាមវេបសាយ ៣ខាងលើនេះបាន ព្រោះអានដោយឥតគិតថ្លៃហើយមានសៀវភៅល្អៗច្រើនផងដែរ៕


