គិតត្រឹមថ្ងៃនេះ ប្រទេសធំៗទាំង៦នៅអាស៊ី ជិតខាងកម្ពុជា ត្រូវបានបំផ្លាញដោយព្យុះនិងទឹកជំនន់
Ping Chou EngSEPTEMBER 13 2024757 views

ព្យុះទីហ្វុង Yagi គឺជាព្យុះដ៏មានឥទ្ធិពលបំផុតនៅអាស៊ីក្នុងឆ្នាំនេះ ដោយគិតត្រឹមថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២៤ វាបានបោកបក់បំផ្លិចបំផ្លាញ ធនធានជាតិនិងបានសម្លាប់មនុស្សរាប់សិបនាក់ នៅបណ្តាប្រទេសធំៗចំនួន៦ ដូចជាប្រទេស ចិន ហ្វីលីពីន វៀតណាម ថៃ មីយ៉ាន់ម៉ានិងឡាវ។

 

ចាប់ផ្តើមវាយលុកលើទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាដើមខែកញ្ញា  វាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងឆក់យកជីវិតមនុស្សប្រមាណ១៣នាក់រួចមកហើយ ព្យុះនេះបានបន្តបក់បោកឆ្ពោះទៅ ភាគខាងត្បូងនៃប្រទេសចិន ដែនកោះហៃណាន ដោយបានសម្លាប់ជីវិតមនុស្សនិងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ ១១.៩ពាន់លានដុល្លារ។

 

ព្យុះនេះក៏បានជះឥទ្ធិពលយ៉ាងពេញទំហឹង ទៅលើភាគខាងជើងនៃប្រទេសវៀតណាម សម្លាប់មនុស្សប្រមាណ២២៦នាក់ ធ្វើឱ្យបាក់ស្ពានដ៏មម៉ាញឹកមួយលាតសន្ធឹងលើដងទន្លេក្រហម ក្នុងខេត្ត Phu Tho និងបន្តធ្វើដំណើរទៅវាយប្រហារខេត្តខ្លះនៅប្រទេសថៃដូច ឈៀងម៉ៃ ឈៀងរៃ ធ្វើឱ្យមនុស្ស០៩នាក់បានស្លាប់ ព្រមទាំងបង្កការគម្រាមកំហែងអំពីការលិចលង់នៃទីក្រុងបាងកកថែមទៀតផង។

 

ទិន្នន័យពីសារព័ត៌មានCNN បានឱ្យដឹងថា ព្យុះនេះក៏បានបន្តទៅគោលដៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១២ ខែកញ្ញា ធ្វើឱ្យប្រជាជនប្រមាណ៥០០០០នាក់ ត្រូវបង្ខំចិត្តភៀសខ្លួនចាកចោលផ្ទះសម្បែង។

 

ដោយឡែកតាមប្រភពពីសារព័ត៌មានឡាវ The Laotian Time បានឱ្យដឹងថាព្យុះយ៉ាកជីនេះបាន បង្កការគម្រាមកំហែងពីការជន់លិច ទីក្រុងវៀងចន្ទនិងខេត្តហ្លួងព្រះបាងប្រទេសឡាវ តាមរយៈកម្ពស់ទឹកទន្លេមេគង្គឈានកំពុងដល់កម្រិតប្រកាសអាសន្ននៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។​​

 

យ៉ាងណាមិញការរាយការណ៍ពី CNN បានឱ្យដឹងថា ជាងមួយសប្តាហ៍ចាប់តាំងពីព្យុះនេះកើតឡើង អ្នកវិទ្យាសាស្ត្រក៏ធ្លាប់បានព្រមានយូរមកហើយអំពីឥទ្ធិពលនៃព្យុះ ដែលកំពុងតែកើនឡើងខ្លាំង ដោយសារកម្តៅនៃមហាសមុទ្រ ខណៈប្រទេសអភិវឌ្ឍន៍ធំៗគឺជាអ្នកមានទំនួលខុសត្រូវដ៏ធំសម្រាប់ការរផ្លាស់ប្តូរ វិបត្តិអាកាសធាតុដែលបង្កឡើងដោយប្រទេសកំពុងអភិវឌ្ឍន៍និងកោះតូចៗ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia