ក្រុមចិនធំ១ បង្ហាញបំណងវិនិយោគនៅប្រទេសកម្ពុជាក្នុងវិស័យថាមពលស្អាត
Bunthoeun KoemJULY 24 202525 views

ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ដែលមានមូលដ្ឋានមកពីខេត្តហឺប៉ី សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញបំណងបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ។ នេះបើតាមការបញ្ជាក់ពីលោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុនខាងលើ។

524169289 1199467962211468 5608510999386814740 N

ការបញ្ជាក់របស់លោកស្រីប្រធានក្រុមហ៊ុន ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោកស្រី លី ជៀ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងបានជម្រាបថាក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានស្ថានីយប្រេងឥន្ទនៈផ្ទាល់ខ្លួនចំនួន៧២ ផងដែរនៅប្រទេសចិន។

520808748 1199467838878147 205966084550607410 N

លោកស្រីបន្ដថា ក្រុមហ៊ុនមានបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ ជាពិសេសសំដៅលើកកម្ពស់សុវត្ថិភាពថាមពលក្នុងព្រះរាជាណាចក្រកម្ពុជា និងធានាកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

លោកស្រីប្រធានបានបញ្ជាក់បន្ថែមទៀតថា ផលិតផលប្រេងឥន្ធនៈពីអេតាណុលនេះអាចយកទៅប្រើប្រាស់សម្រាប់រថយន្ត ទូក កប៉ាល់ យន្តហោះ និងការចម្អិតអាហារ។ តាមរយៈជំនួបពិភាក្សាការងារនាពេលនេះ ក្រុមហ៊ុនកាន់តែមានឆន្ទៈខ្ពស់ក្នុងការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលជាមួយប្រទេសកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យថាមពលនាពេលខាងមុខ។

521292917 1199467542211510 5775909398885299453 N

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោងដែលលោកស្រី លី ជៀបានលើកទ្បើង។ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់បម្រើសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ដែលក្នុងនោះមានដូចជា ដំឡូងមី អំពៅ និង ពោត៕

522665657 1199467932211471 1224758310640112773 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia