ប្រទេសធំៗ ៣ បានបង្ហាញក្តីព្រួយបារម្ភ អំពីជ.ម្លោះព្រំដែនរវាង ថៃ និងកម្ពុជា
Kan DaraJULY 25 2025691 views

ប្រទេសធំៗ ៣ ក្នុងចំណោមប្រទេសជាច្រើនជុំវិញពិភពលោក បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញស្ថានភាពតានតឹងនៃជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ រួមទាំងបានលើកឡើងដូចខាងក្រោម៖

/. សហរដ្ឋអាមេរិក៖ បានទទូចឱ្យបិទបញ្ចប់ជាបន្ទាន់ នូវការផ្ទុះជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃទី២៤ ខែកក្កដា។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានថ្លែងថា៖ «សហរដ្ឋអាមេរិកសូមទទូចឱ្យបញ្ឈប់អរិភាពទាំងអស់ជាបន្ទាន់ ហើយការពារអាយុជីវិតជនស៊ីវិល និងស្វែងរកដំណោះស្រាយ​ដោយសន្តិវិធីសម្រាប់ជម្លោះ»

២/. ប្រទេសចិន៖ កាលពីថ្ងៃទី២៤ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយយ៉ាងដូច្នេះថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍បច្ចុប្បន្ន ហើយសង្ឃឹមថាភាគីទាំងពីរអាចដោះស្រាយបញ្ហានៃជម្លោះនេះបានដោយភាពត្រឹមត្រូវតាមរយៈការចរចា និងការពិគ្រោះយោបល់ដោយសន្តិវិធី»។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មាន The Straits Times។

៣/. ប្រទេសម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីនៃប្រទេសរីម៉ាឡេស៊ី និងជាប្រធានអាស៊ាន លោក Anwar Ibrahim បានប្រកាសកាលពីថ្ងៃទី២៤ ខែកក្កដា ថាខ្លួនបានទំនាក់ទំនងតាមទូរស័ព្ទដោយផ្ទាល់ជាមួយសមភាគីកម្ពុជា និងថៃ ហើយបានអំពាវនាវឱ្យភាគីទាំង ២ បន្ធូរបន្ថយជម្លោះ។ ក្នុងនោះ លោកបានលើកឡើងថា ទាំងកម្ពុជា និងថៃ បានបង្ហាញឆន្ទៈក្នុងការពិចារណាលើបទឈប់បាញ់ បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងការប៉ះទង្គិចនៅតាមព្រំដែន។

យ៉ាងណាមិញ ក្រៅពីប្រទេសធំៗទាំង ៣ ខាងលើ នៅមានប្រទេសជាច្រើនទៀតដូចជា សហភាពអឺរ៉ុប, បារាំង, អូស្រា្តលី, កូរ៉េខាងត្បូង, ជប៉ុន និងវៀតណាមជាដើម ក៏បានបង្ហាញការព្រួយបារម្ភ និងលើកទឹកចិត្តឲ្យប្រទេសកម្ពុជា និងថៃ ស្វែងរកដំណោះស្រាយដោយសន្តិវិធីផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia