បញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃបានបង្កការព្រួយបារម្ភជាខ្លាំង ហើយប្រទេសជាច្រើនបានចេញសេចក្ដីអំពាវនាវឲ្យប្រទេសទាំង២នេះបញ្ឍប់ការបាញ់គ្នាហើយចូលតុចរចានិងដោះស្រាយដោយសន្តិចវិធី។
ជុំវិញជម្លោះព្រំដែននេះដែរ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាក៏បានចេញសេចក្ដីប្រកាសជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជាថៃផងដែរ។
យោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍អំពីការបង្កើនការប្រយុទ្ធតាមព្រំដែនកម្ពុជា-ថៃ។
យើងមានការកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍មក អំពីការប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់។ យើងសូមថ្លែងសមានទុក្ខ យ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតមនុស្ស។ យើងសូមអំពាវនាវយ៉ាងទទូច ឱ្យមានការបញ្ឈប់ការវាយប្រហារភ្លាមៗការការពារជនស៊ីវិល និងការដោះស្រាយជម្លោះដោយសន្តិវិធី៕