រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បុរី វីលៀម ជាបុរី និងមួយធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ដែលជាធនាគារពាណិជ្ជធំមួយមួយនៅរាជធានីភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់ជូននូវសេវាឥណទានទិញផ្ទះសម្រាប់អតិថិជនដែលមានតម្រូវការទិញផ្ទះនៅក្នុងគម្រោងបុរី វីលៀម ជាមួយនឹងលក្ខខណ្ឌផ្តល់ជូនដ៏ទាក់ទាញ។
សម្ព័ន្ធភាពនេះនឹងផ្តល់ជូនអតិថិជនទាំងអស់ ដែលមានបំណងក្នុងការទិញផ្ទះថ្មីនៅក្នុងគម្រោង បុរី វីលៀមទទួលបាននូវភាពងាយស្រួលមួយកម្រិតទៀតក្នុងការបង់ប្រាក់។ កិច្ចសហការនេះបានបង្ហាញនូវទស្សនៈវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការជួយឱ្យអតិថិជនដែលមានលទ្ធភាពតិចតួចក្នុងការបង់ប្រាក់លើកទី១ នឹងចង់រស់នៅផ្ទះផ្ទាល់ខ្លួនដែលមានគុណភាព បរិយាកាសល្អ ស្ងប់ស្ងាត់ និងផ្តល់នូវផាសុកភាពខ្ពស់សម្រាប់ការរស់នៅ។
ភាពជាដៃគូនេះផ្តល់លក្ខខណ្ឌល្អបំផុតនៅលើទីផ្សារប្រទេសកម្ពុជាក្នុងការទិញផ្ទះថ្មីក្នុងនោះមានដូចជា៖ មិនបង់ប្រាក់១ឆ្នាំពេញក្រោយចូលរស់នៅ អត្រាការប្រាក់ល្អបំផុតត្រឹម ៧% ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំទី២ និងទី៣។
លោក វីលៀម ណារ៉ាម័រ នាយកប្រតិបត្តិ នៃ បុរី វីលៀម បានមានប្រសាសន៍ថា៖“បេសកកម្មពីររបស់យើងបែងចែកជាពីរផ្នែកសំខាន់ៗមានដូចជា៖ សាងសង់ផ្ទះដែលអតិថិជនស្រលាញ់ខ្លាំង និងផ្តល់នូវបទពិសោធន៍ទិញផ្ទះដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។ ការចាប់ដៃគូជាមួយធនាគារ អុឹមប៊ី (ខេមបូឌា) គឺជួយយើងក្នុងការបំពេញផ្នែកទីពីរនៃបេសកកម្មរបស់យើង។ យើងផ្តល់ភាពងាយស្រួលដល់អតិថិជនតាមដែលអាចធ្វើទៅបានសម្រាប់ការទិញផ្ទះថ្មី និងទទួលបានឥណទានទិញផ្ទះដែលពួកគាត់ត្រូវការយ៉ាងឆាប់រហ័ស និងមិនមានភាពស្មុគស្មាញ។ ឥឡូវនេះ តាមរយៈធនាគារ អុឹមប៊ី (ខេមបូឌា) ផ្តល់ជូនកម្ចីទិញផ្ទះប្រកបដោយភាពទាក់ទាញបំផុត។ អតិថិជនទាំងអស់ដែលទិញវីឡាណាមួយនៅបុរី វីលៀម ដោយទិញថ្ងៃនេះចូលរស់នៅ ហើយមិនមានការបង់ប្រាក់រយៈពេលពេញមួយឆ្នាំក្រោយពេលចូលរស់នៅ ហើយជម្រើសបែបនេះមិនធ្លាប់មានទេនៅកម្ពុជារបស់យើង ហើយនៅក្នុងប្រទេសផ្សេងដូចជាសហរដ្ឋអាមេរិកជាដើម។ កម្មវិធីពិសេសនេះផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់យើងដែលអាចឱ្យគាត់សន្សំលុយបានច្រើន ហើយប្រើប្រាស់ប្រាក់ដែលសន្សំរយៈពេល១ឆ្នាំពេញនោះសម្រាប់ការងារចាំបាច់ណាមួយផ្សេងទៀតដូចជា៖ទិញគ្រឿងសង្ហារឹមសម្រាប់ផ្ទះថ្មី វិនិយោគលើអាជីវកម្មជាដើម។ យើងពិតជារំភើបចិត្តដែលពេលមានអតិថិជនរាប់រយអ្នកដែលចាប់អារម្មណ៍លើការផ្តល់ជូនពិសេសនេះ។
លោក ហ៊ឹម ភីរម្យ នាយកប្រតិបត្តិសេវាធនាគារបុគ្គល នៃធនាគារ អុឹមប៊ី (ខេមបូឌា) បានមានប្រសាសន៍ឱ្យដឹងថា “យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានសហការធ្វើជាដៃគូជាមួយ បុរី វីលៀម ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការក្លាយជាម្ចាស់លំនៅឋានផ្ទាល់ខ្លួន ដែលនេះជាតម្រូវការចាំបាច់បំផុតមួយសម្រាប់គ្រប់ក្រុមគ្រួសារដើម្បីទទួលបាននូវភាពកក់ក្តៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ កិច្ចសហប្រតិបត្តិការនេះ ពិតជាផ្តល់ជូននូវអត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនតាមរយៈលក្ខខណ្ឌល្អៗ ដែលយើងបានបង្កើតឡើងក្នុងន័យជំរុញដល់អត្ថប្រយោជន៍ និងភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់អតិថិជន ដោយធានាបាននូវការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។
លោកបានបន្ថែមថា ភាពជាដៃគូសហការនេះ បានស្តែងចេញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការផ្តល់ជូននូវដំណោះស្រាយដ៏សម្បូរបែបដោយផ្តោតលើតម្រូវការ និងស្ថានភាពរបស់អតិថិជនជាសំខាន់។ ហើយការផ្តល់ជូននេះក៏បានកើតឡើងស្របពេលជាមួយនឹងការកើនឡើងនៃតម្រូវការលំនៅឋានរស់នៅដែលប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់។
បុរី វីលៀម
បុរី វីលៀម ជាបុរីឈានមុខគេមួយនៅភាគខាងលិចឈៀងខាងជើងរាជធានីភ្នំពេញ ដែលបានអភិវឌ្ឍន៍តាំងពីឆ្នាំ២០១៨ មាន៣គម្រោង សរុបជាង១០០០វីឡា ក្រៅពីនេះក៏មានការសាងសង់អគារ ការិយាល័យផ្ទាល់ខ្លួនធំជាងគេនៅក្នុងតំបន់ ផ្សាររំដួលដែលជាផ្សារបែបខ្មែរមានតូបលក់ដូរ២២៥ ស្ថិតនៅគម្រោងបុរី វីលៀមផ្ការរំដួល និងសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាបុរី វីលៀម រួមទាំងអាគារ New Life Fellowship ដែលស្ថិតនៅខណ្ឌសែនសុខ រួមជាមួយកាងារផ្សេងទៀតជាច្រើន។
បុរី វីលៀម ផ្តោតសំខាន់លើការរចនាម៉ូតផ្ទះស្អាតប្លែកនៅលើទីផ្សារ សាងសង់ផ្ទះដែលអតិថិជនស្រលាញ់ខ្លាំង និងផ្តល់បទពិសោធន៍ទិញផ្ទះល្អផ្តាច់គេនៅកម្ពុជា។
ទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍បឹងតាមោក ជិតមហាវិថីឈ្នះៗ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ឬជិះត្រឹមតែ២៥នាទីពីផ្សារទំនើអ៊ីនអនម៉លសែនសុខ។
ធនាគារ អុឹមប៊ី (ខេមបូឌា)
ធនាគារ អុឹមប៊ី (ខេមបូឌា)គឺជាបុត្រសម្ព័ន្ធរបស់ អុឹមប៊ី គ្រុប ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅវៀតណាម និងមានបទពិសោធន៍ជាង ៣០ ឆ្នាំមកហើយ។ ធនាគារ អុឹមប៊ី (ខេមបូឌា) ត្រូវបានបើកដំណើរការជាធនាគារពាណិជ្ជជាផ្លូវការដោយទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងខែធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីប្រតិបត្តិការជាសាខារបស់ធនាគារអាណាព្យាបាល (Military Commercial Joint Stock Bank) នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១១។
តាមរយៈមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងទីផ្សារកម្ពុជា អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក ធនាគារ អុឹមប៊ី (ខេមបូឌា) កំពុងនឹងបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការប្រែក្លាយខ្លួនទៅជាធនាគារឌីជីថលដ៏ទំនើប ដោយផ្តោតលើអត្ថប្រយោជន៍អតិថិជនជាចម្បងសម្រាប់រាល់ការធ្វើទំនើបកម្មលើផលិតផល និងសេវាកម្មនានារបស់ខ្លួន។ ជាមួយនឹងមូលដ្ឋានគ្រឹះក្រោមការវិនិយោគដ៏សំខាន់ពីអុឹមប៊ី គ្រុប, ធនាគារ អុឹមប៊ី (ខេមបូឌា) មានបំណងរួមចំណែកលើការជំរុញបន្ថែមនូវគុណវុឌ្ឍិក្នុងវិស័យធនាគារកម្ពុជា តាមរយៈការផ្តោតលើតម្រូវការអតិថិជន និងសេវាឌីជីថលជាអាទិភាព។ ធនាគារ អុឹមប៊ី (ខេមបូឌា) ផ្ដល់ជូននូវដំណោះស្រាយសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ជាមួយនឹងសុវត្ថិភាពខ្ពស់ ទំនុកចិត្តខ្ពស់ និងភាពងាយស្រួលសម្រាប់អតិថិជនទាំងអស់ ទាំងលក្ខណៈបុគ្គល និងសហគ្រាស។