សោកស្តាយខ្លាំង! អ្នកប្រើ iPhone ៣ម៉ូឌែលនេះអាចនឹងលែងមានវាសនាបើក App Facebook បានទៀតហើយ
ធី ស្រីល័ក្ខJULY 18 20259.8 K views

ចាប់ពីពេលនេះតទៅ សម្រាប់អ្នកប្រើ iPhone ម៉ូឌែលចាស់ៗដែល Apple បានចាត់ទុកជាវត្ថុបុរាណប្រហែលជាមិនអាចបើក App Facebook បានទៀតនោះទេ ទោះបីជាអាចបើកចេញបានយ៉ាងណាក៏ដោយក៏មើលទៅគាំងៗដែរ។

ជាក់ស្តែងបើយោងតាមគេហទំព័រ MacRumor បានឲ្យដឹងថាទូរស័ព្ទម៉ូឌែលចាស់ៗចំនួន៣ ដែលមានដូចជា៖ iPhone 5s, iPhone 6, iPhone 6 Plus គឺអាចនឹងលែងមានវាសនាបានបើក App Facebook មើលបានទៀតនោះទេ។ ដោយនៅក្នុងនោះសម្រាប់ iPhone 6 Plus គឺអាចមើលបានតិចតួចប៉ុន្តែ​ដំណើរការគឺ​យឺត​ណាស់។

យ៉ាងណាមិញ សម្រាប់ទូរស័ព្ទ iPhone ដែលអាចបើកហ្វេសប៊ុកមើលបានគឺសម្រាប់តែ iOS 15 ឡើងតែប៉ុណ្ណោះចំពោះ iOS ដែលក្រោមនឹងគឺមិនបើក App Facebook មើលបានទៀតនោះទេ។

42

គួររំលឹកផងដែរថា សម្រាប់ស៊េរី iPhone XS Max ចុះក្រោមទៅគឺ ក្រុមហ៊ុន Apple បានចាត់ទុកជាវត្ថុបុរាណហើយ។ នៅក្នុងនោះដែរ សម្រាប់បងប្អូនដែលចង់បានទូរស័ព្ទដែលមានគុណភាពខ្ពស់ តម្លៃធូរថ្លៃអាចឆាតទៅកានផេក  JET Black Store​​ ដែលមានលក់ឥវ៉ាន់ល្អ កម្រិតធានាខ្ពស់​ ដែលមានទីតាំងស្ថិតនៅនៅចន្លោះ ស្តុបសន្ធមុខ​<=>ស្ពានអាកាស7មករាបេីជិះពី ស្តុបសន្ធមុខទៅ700m ហាងនៅស្ដាំដៃឬបេីជិះពី ស្ពាន៧មករាទៅ500m​ ហាងនៅឆ្វេងដៃ។ ព័ត៌មានបន្ថែមអាច លេខទំនាក់ទំនងទៅកាន់លេខ 069 4000 81 ឬ 086 4444 23៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia