ចង់ទៅលេងទិសដៅថ្មីជាមួយ វើលដ៍ ផប ទេ? តួកគី ជាទីចាប់អារម្មណ៍នៃដំណើរកម្សាន្ត
Bunthoeun KoemJULY 18 2025

វើលដ៍ ផប ដែលជាក្រុមហ៊ុនទេសចរណ៍ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានបង្កើតទិសដៅដំណើរកម្សាន្តទៅកាន់ «ប្រទេសតួកគី» ក្នុងគោលបំណងពង្រីកវិសាលភាពទិសដៅដំណើរកម្សាន្ត និងបង្កើតបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អតិថិជនគ្រប់ៗរូប។

Photo 2025 07 18 17 55 26

តាមរយៈការសិក្សាពីតម្រូវការរបស់អតិថិជន វើលដ៍ ផប នឹងមានការរៀបចំដំណើរកម្សាន្តទៅកាន់ «ប្រទេសតួកគី ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។» ទន្ទឹមនឹងនេះ យើងក៏បានកំណត់យកទីក្រុងល្បីៗ ចំនួន៣ រួមមាន អ៉ីស្តង់ប៊ុល កាប៉ាដូសៀ និងអាំងការ៉ា ព្រមទាំងសម្រិតសម្រាំងកន្លែងដើរលេងកម្សាន្តដែលកំពុងពេញនិយមប្រចាំទីក្រុងនីមួយៗ សម្រាប់ឱ្យអតិថិជនទស្សនាទស្សនិយភាពដ៏អស្ចារ្យដូចជា ការបង្ហោះបាល់ឡុង ជិះទូកទេសចរណ៍កម្សាន្ត ព្រះវិហារខៀវ វិថីអ៉ីសស្ទីគឡាល ទីក្រុងក្រោមដី បឹងអំបិល និងទស្សនាកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀត។

ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មរៀបចំដំណើរកម្សាន្ត យើងសូមលើកទឹកចិត្តឱ្យបងប្អូន ឬបណ្តាអតិថិជនរបស់ វើលដ៍ ផប គួរតែកក់ដំណើរកម្សាន្តទៅកាន់ «ប្រទេសតួកគី ដើម្បីទស្សនាតំបន់ទេសចរណ៍ដែលជាដែនដីដ៏អច្ឆរិយៈមានទាំងលក្ខណៈ ធម្មជាតិ វប្បធម៌ និងទំនើបជាដើមនេះ។» ជាមួយគ្នានេះ យើងក៏អង្កេតឃើញថានៅទីនោះមានសក្តារនុពលខ្លាំងគួរជាទីកត់សម្គាល់ ដោយមានភ្ញៀទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករទៅទស្សនាផងដែរ។

Photo 2025 07 18 17 56 14

អំពីក្រុមហ៊ុនទេសចរណ៍ វើលដ៍ ផប

ក្រុមហ៊ុនទេសចរណ៍ វើលដ៍ ផប ជាភ្នាក់ងារទេសចរណ៍ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ជាមួយការផ្តល់ជូននូវប្រណីតភាពលើសេវាកម្មដូចជា ការរៀបចំដំណើរកម្សាន្តក្នុងស្រុក និងក្រៅស្រុក ស្នើសុំទិដ្ឋាការ និងកក់សំបុត្រយន្តហោះ។

ទំនាក់ទំនង៖ (+855) 12 673 123​ | 023 881 789 ឬហ្វេសប៊ុកផេក World Pop Travel & Tour

អាសយដ្ឋាន៖ ផ្ទះលេខC02-C03-C03A, ផ្លូវលេខR3, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ៕ 

Photo 2025 07 18 17 56 36

Photo 2025 07 18 17 56 43

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia