តើអ្នកធ្លាប់ឮសំឡេងដែលខ្លួនឯងថតហើយមិនហ៊ានស្តាប់សំឡេងខ្លួនឯងឬ ស្តាប់នៅមុខមនុស្សជាច្រើនទេ? ពិតណាស់តាមរយៈការបកស្រាយចិត្តវិទ្យារបស់សាស្រ្តាចារ្យ Martin Birchall មកពីសកលវិទ្យាល័យ London បានឱ្យដឹងថា មានមនុស្សភាគច្រើន គឺតែងមានអារម្មណ៍មានមិនស្រួលនៅពេលដែលពួកគេលឺសំឡេងរបស់ខ្លួនឯង ហើយមានហេតុផលចំនួន២ដែលធ្វើឱ្យពួកគេស្អប់ក្នុងការឮសំឡេងខ្លួនឯង៖
ហេតុផលទី១ ព្រោះមនុស្សមិនធ្លាប់ឮសំឡេងខ្លួនឯង៖ តាមធម្មជាតិនៃរាងកាយ មនុស្សទទួលសំឡេងពីររបៀបផ្សេងគ្នា។ ទីមួយគេអាចឮសំឡេងអ្នកដទៃតាមរយៈការបញ្ចូនរបស់ខ្យល់ ទីពីរគឺគេអាចឮសំឡេងខ្លួនឯងតាមរយៈឆ្អឹងខ្លួនឯង ដែលជាហេតុធ្វើឱ្យសំឡេងទាំងនោះមានប្រេកង់ទាប។
ដូច្នេះនៅពេលមនុស្សនៅពេលយើងឮសំឡេងខ្លួនឯងតាមរយៈការថតសំឡេង ខណៈសំឡេងនោះត្រូវបានឮដោយសារការបញ្ចូនរបស់ខ្យល់វិញ ម្ល៉ោះហើយយើងនឹងឮខ្លួនឯងតាមរបៀបដែលយើងមិនធ្លាប់ឮ។ ហេតុនេះវាធ្វើឱ្យមនុស្សភាគច្រើនខ្លាចសំឡេងខ្លួនឯង។
ហេតុផលទី២ ព្រោះមនុស្សមិនទទួលស្គាល់ខ្លួនឯង៖ យោងតាមការស្រាវជ្រាវផ្លូវចិត្ត នៅពេលដែលយើងសម្រេចចិត្តថាតើយើងចូលចិត្តឬមិនចូលចិត្តអ្វីមួយ នោះគឺវាបណ្តាលមកពីបទពិសោធន៍នៃការនិយាយរបស់យើងមានសារៈសំខាន់នៅក្នុងការសម្រេចចិត្តរបស់យើង។
ដូច្នេះបើយើងសម្រេចចិត្តទទួលស្គាល់ការពិតថាចូលចិត្តឬមិនចូលចិត្ត លទ្ធផលនៃការសម្រេចចិត្តគឺបែបនោះ។ ហេតុនេះបើយើងសម្រេចចិត្តថាយើងទទួលស្គាល់ថាសំឡេងរបស់យើងគួរឱ្យខ្លាច យើងនឹងខ្លាចមិនហ៊ានស្តាប់វាឡើយ។
ខណៈអ្នកចម្រៀង អ្នកសារព័ត៌មាន អ្នកនិយាយជាសាធារណៈ នៅតែស្តាប់សំឡេងខ្លួនឯងឡើងវិញ? ពួកគេហ៊ាន! ហេតុអ្វីយើងមិនក្លាហាន?
អត្ថបទដោយ៖ ពីង ជូអេង