ទំនើប! បុរី ប៉េង ហួត បើកលក់ផ្ទះវីឡាអាជីវកម្ម ២ ប្រភេទនៅក្នុងគម្រោងធំ២របស់ខ្លួន
Bunthoeun KoemJULY 18 202593 views

បើនិយាយពីផ្ទះអាជីវកម្ម បច្ចុប្បន្ននៅក្នុងបុរីភាគច្រើនមានសាងសង់តែជាប្រភេទផ្ទះល្វែងតែប៉ុណ្ណោះ។ ប៉ុន្ដែដើម្បីឲ្យការប្រកបអាជីវកម្មកាន់តែមានភាពទំនើបជាងមុន ក្រុមហ៊ុនបុរី ប៉េង ហួត បានសាងសង់នូវផ្ទះអាជីវកម្មប្រភេទវីឡាវិញម្ដង ដើម្បីងាយស្រួលទាំងការរស់នៅ និងការរកស៊ី សម្រាប់ម្ចាស់អាជីវកម្មសម័យថ្មី។

935c7fa9 E3fc 4563 9300 B8a221434145

យោងតាមការបញ្ជាក់ពីបុរី ប៉េង ហួត ដែល Business Cambodia ទទួលបានគម្រោងផ្ទះវីឡាអាជីវកម្មនេះ គឺមានពីរប្រភេទ។ ក្នុងនោះរួមមាន៖ ផ្ទះ វីឡា រ៉ូហ្សាណា ម៉ូដឺន និង វីឡា រ៉ូហ្សាណា ម៉ូដឺន អេ ដែលជាផ្ទះវីឡាជំនាន់ថ្មីដំបូងគេរបស់បុរី ប៉េង ហួត។ ផ្ទះវីឡាអាជីវកម្មនេះ មានកម្ពស់ ៣ ជាន់ មានភាពទំហំធំទូលាយ ងាយស្រួលសម្រាប់ម្ចាស់អាជីកម្ម ធ្វើការដេគ័រ និងតុបតែងហាង ឲ្យសមស្របទៅតាមអាជីវកម្មរបស់ខ្លួន។

សូមជម្រាបថា ផ្ទះវីឡាអាជីវកម្មជំនាន់ថ្មីនេះដែរត្រូវបានសាងសង់នៅក្នុងគម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ដែលស្ថិតនៅខណ្ឌច្បារអំពៅ។ ក្រៅពីនោះក្រុមហ៊ុនក៏បានបន្ដសាងសង់នៅក្នុងគម្រោង ភូមិមរកត ដែលជាគម្រោងថ្មីរបស់បុរី ប៉េង ហួត ស្ថិតនៅតំបន់ផ្លូវ ៦០ ម៉ែត្រ ខណៈបច្ចុប្បន្នគម្រោងនេះកំពុងផ្ទុះការចាប់អារម្មណ៍ពីសំណាក់អតិថិជនផងដែរ។

390c0747 1b09 4d03 A973 A226ce322147

អ្វីដែលកាន់តែពិសេសនៅក្នុងឱកាសបើកដំណើរការផ្ទះវីឡាអាជីវកម្មនេះ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏មានការផ្ដល់ជូនកាដូពិសេសៗជាច្រើនជូនដល់អតិថិជនថែមទៀតផង។

  • ទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើនរហូតដល់ 10%
  • ទទួលបានការបង់ឥតការប្រាក់រហូតដល់សំណង់រួចរាល់
  • ទទួលបានឱកាសជ្រើសរើសទីតាំងល្អៗ មុនគេ និងបន្ថែមទំហំដីទៅតាមតម្រូវការអាជីវកម្ម
  • ទទួលបានគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរសព្ទ 016/017 59 6789 ឬមកកាន់ទីតាំងការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត នៅក្នុងគម្រោង ភូមិមរកតផ្ទាល់ ឬមកកាន់ការិយាល័យលក់ផ្ទះផ្សេងទៀតបាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia