ក្រុមហ៊ុន GTV Motor Cambodia សូមជម្រាបជូនដល់អតិថិជន សប្បុរសជន និងជនរួមជាតិទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុនយើងខ្ញុំនឹងនាំយកតង់ កន្ទេល មុង ភួយ និងស្បៀងអាហារ សម្រាប់ប្រើប្រាស់ចាំបាច់ទៅជូន បងប្អូននៅជម្រកជនភៀសសឹកដោយផ្ទាល់ ដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមជនឈ្លានពានថៃ។ ហេតុដូច្នេះ សូមបងប្អូនទាំងអស់គ្នា អាចចូលរួមបរិច្ចាគជាសម្ភារទាំងនេះ ឬក៏ចូលរួមដំណើរជាមួយយើងខ្ញុំផ្ទាល់ ដើម្បីទៅ ដល់ទីតាំងផ្តល់ជំនួយតែម្តង។
កិច្ចការងារដែលក្រុមហ៊ុន GTV យើងខ្ញុំបាននិងកំពុងធ្វើ ក៏ដូចជាការអំពាវនាដល់សាធារណជននាពេលនេះ គឺក្នុងសកម្មភាពមនុស្សធម៌ និងស្មារតីរួបរួមគ្នាជាឆ្លង់មួយដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រយ៉ាងពេញទំហឹងដល់វីរៈកងទ័ពជួរមុខរបស់យើង ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីពីជនឈ្លានពាន និងដើម្បីជួយដល់បងប្អូនជនភៀសសឹកនៅតាមតំបន់គោលដៅនីមួយៗ។
យើងខ្ញុំ ពិតជាមានមោទនភាពជាទីបំផុតចំពោះវីរៈកងទ័ពកម្ពុជា ដែលពួកគាត់បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងអាយុជីវិត ក្នុងស្មារតីការពារប្រទេសជាតិ។ ជាមួយគ្នានេះ GTV Motor Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្តយ៉ាងខ្លាំងមកលើរថយន្ត GTV គោព្រៃ ដែលជាផលិតផលជាតិដំបូងគេបង្អស់របស់កម្ពុជា ជាប្រភេទរថយន្តដែលមានកម្លាំងខ្លាំង ធន់ រឹងមាំ សម្រាប់បម្រើគ្រប់តម្រូវការទាំងអស់។
ជាចុងក្រោយ ក្រុមហ៊ុន GTV Motors Cambodia សូមថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់វីរៈកងទ័ពកម្ពុជា និងរាជរដ្ឋាភិបាល ដែលបានជ្រើសរើសយករថយន្ត GTV គោព្រៃ សម្រាប់បម្រើការងារដ៏សំខាន់នេះ។ យើងខ្ញុំ សូមជូនពរឱ្យវីរៈកងទ័ពកម្ពុជាទាំងអស់ទទួលបានសុខសុវត្ថិភាព និងនាំភាពជោគជ័យក្នុងសមរភូមិ។ “ខ្មែរ ស្រឡាញ់ ខ្មែរ” ខ្មែរ ជួយ ខ្មែរ”