ឧកញ៉ាធំៗ ៧ រូបនេះឧបត្ដម្ភថវិកាសរុប ៩ លានដុល្លារជូនដល់កងទ័ពកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា
Bunthoeun KoemJULY 27 2025361 views

ដើម្បីជួយដល់កងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ ពេលនេះសប្បុរសជនខ្មែរគ្រប់ស្រទាប់វណ្ណៈបានចាប់ផ្ដើមចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជាបន្ដបន្ទាប់ ដើម្បីត្រៀមសម្រាប់ទិញសម្ភារ និងស្បៀងអាហារ។ ក្នុងនោះដែរយើងឃើញថា ឧកញ៉ាធំៗចំនួន ៨ រូបក៏បានប្រកាសឧបត្ដម្ភថវិកាដែលមានសរុបចំនួន ៩​ លានដុល្លារជួយដល់កងទ័ពជួរមុខផងដែរ។ ដោយនៅក្នុងរួមមាន៖

១. លោកជំទាវលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរបានប្រកាសឧបត្ថម្ភថវិកា ២ លានដុល្លារ។

២. លោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុនរ៉ូយាល់គ្រូប ព្រមទាំងភរិយា បានប្រកាសឧបត្ថម្ភថវិកា ១ លានដុល្លារ។

៣. លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលអូស៊ីអាយសុីគ្រុប (OCIC) និងកាណាឌីយ៉ាគ្រុប
បានចូលរួមឧបត្ថម្ភថវិកាចំនួន ១ លានដុល្លារ។

៤. អ្នកឧកញ៉ា ថៃ ជាហួត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកាចំនួន ១ លានដុល្លារ។

៥. អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប  ចូលរួមឧបត្ថម្ភថវិកា ១ លានដុល្លារ។

៦. អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនបុរី ពិភពថ្មី ចូលរួមឧបត្ថម្ភថវិកាចំនួន ២ លានដុល្លារ។

៧. អ្នកឧកញ៉ា ឃុន​ សៀ នាយក​ក្រុមហ៊ុន TP Moral Group (TPMG) ក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន ១ លានដុល្លារជូនដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃនេះផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia