កម្មវិធី «សប្ដាហ៍នៃភូមិខ្មែរអ្នកធ្វើ» នឹងរៀបចំឡើងចំនួន ២ ថ្ងៃទៀតនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចុងសប្ដាហ៍នេះ
Bunthoeun KoemJULY 25 2025

ក្រោយទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពីសប្ដាហ៍មុន ពេលនេះក្រុមហ៊ុន Chip Mong Retail នឹងរៀបចំកម្មវិធី «សប្ដាហ៍នៃភូមិខ្មែរអ្នកធ្វើ» ជាថ្មីម្ដងទៀត ដើម្បីអាចឲ្យអតិថិជនអាចមកលេងកម្សាន្ដ និងចូលរួមគាំទ្រផលិតផលដែលផលិតដោយខ្មែរយើងផងដែរ។ ដោយកម្មវិធីដ៏ពិសេសនេះនឹងរៀបចំឡើង នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុនចាប់ពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៩ យប់ នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាន់ផ្ទាល់ដី ។

518369764 1349110760553808 6179829574801878358 N

សម្រាប់កម្មវិធី សប្ដាហ៍នៃភូមិខ្មែរអ្នកធ្វើ ដំណាក់កាលទី២នេះដែរ ក៏នឹងមានដាក់តាំងលក់ម្ហូបអាហារ និងផលិតដែលមានគុណភាពជាច្រើនមុខផ្សេងទៀតផលិតចេញពីស្នាដៃខ្មែរពិត ១០០ ភាគរយ។ ជាពិសេសអតិថិជនក៏នឹងទទួលបាននំផ្លែអាយ ដោយឥតគិតថ្លៃ ដោយគ្រាន់តែបង្ហាញនូវវិក្កយបត្រដែលបានចំណាយនៅក្នុងទីតាំង សប្ដាហ៍នៃភូមិអ្នកធ្វើ ។

មិនទាន់អស់នៅឡើយនោះទេក្រៅតែពីការតាំងបង្ហាញ និងផ្ដល់ជូននំញ៉ាំដោយឥតគិតថ្លៃ នៅក្នុងកម្មវិធីនេះ ក៏មានរៀបចំលេងល្បែងប្រជាប្រិយខ្មែរសប្បាយៗជាច្រើនដូចជា៖ លេងដើរលើត្រឡោកដូង, លេងគប់វង្ស​, លេងគប់ដុំឥដ្ឋ និងទាយគីឡូផ្លែឈើជាដើម។

520258168 1349110557220495 8266681750795186652 N

គួររំលឹកផងដែរថា ភូមិខ្មែរអ្នកធ្វើ” គឺជាគម្រោងផ្សារបង្ហាញផលិតផលខ្មែរដ៍ធំមួយមានទីតាំងនៅលើផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលប្រមូលផ្តុំផលិតផលខ្មែរជាង ១០០ ប្រភេទផ្សេងៗគ្នា ដែលនឹងក្លាយជាទីប្រជុំជនដ៍ស្រស់ស្អាតបំផុត បង្ហាញពីអនុស្សាវរីយ៍ បង្ហាញពីភាពចម្រុះនៃផលិតផលខ្មែរ ក៏ដូចជាបង្ហាញពីវប្បធម៌ និង ស្នាដៃខ្មែរយើង នៅក្នុងទីតាំងដ៍ប្រណិតមួយនេះផងដែរ។

ដូច្នេះសម្រាប់បងប្អូន ដែលចង់គាំទ្រផលិតផលខ្មែរមានគុណភាព និងមកលេងកម្សាន្ដល្បែងប្រជាប្រិយខ្មែរ អាចអញ្ជើញមកចូលរួមបានដោយសេរី។ ចំពោះព័ត៌មានបន្ថែមអាចតាមដានហ្វេសប៊ុកផេក ភូមិខ្មែរអ្នកធ្វើ-Phum Khmer Nak Tver ឬហ្វេសប៊ុកផេក Chip Mong 271 Mega Mall

អត្ថបទ៖ ពាណិជ្ជកម្ម

523147181 1351132677018283 2621841311349418890 N

520050066 1349110803887137 7544791926935618796 N

520150758 1349110633887154 1208386571200284538 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia