អ្នកនាំពាក្យក្រសួងការពារជាតិ៖ ថៃបើកការវាយប្រហារមកលើកម្ពុជាចំនួន ៧ ទីតាំងនៅថ្ងៃទី២៥ កក្កដា
Bunthoeun KoemJULY 25 2025471 views

លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋាលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នៅមុននេះបន្ដិចថា នៅថ្ងៃទី២៥​ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងចំនួន ៧ របស់កម្ពុជា។ ដោយនៅក្នុងនោះរួមមាន៖ តំបន់ភ្នំខ្មោច, តំបន់ភ្នំ៣៣៣, តំបន់ប្រសាទតាមាន់, តំបន់ប្រសាទតាក្របី, តំបន់មុំ៣, តំបន់ជាំតែ និងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។

509920816 10233097005101786 2836946506061475167 N

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខាងលើលោកជំទាវបានមានប្រសាសន៍យ៉ាងដូច្នេះថា«មកដល់ថ្ងៃទី២៥ វេលាម៉ោង ៣៖២០នាទី ថៃបានបើកការវាយប្រហារនៅតំបន់ភ្នំខ្មោច តាថាវ និងភ្នំ៣៣៣។ នៅវេលាម៉ោង ៥៖២៥ នាទី ថៃប្រើគ្រាប់បែកចង្កោមវាយប្រហារមកលើតំបន់ភ្នំខ្មោច។ ម៉ោង ៥៖៣០ ថៃចាប់ផ្ដើមវាយប្រហារនៅតំបន់ប្រសាទតាមាន់ និងប្រាសាទតាក្របី។ នៅវេលាម៉ោង ៥៖៤០ នាទីថៃចាប់ផ្ដើមវាយប្រហារនៅតំបន់មុំ៣។ នៅម៉ោង ៦៖៣០ នាទីថៃបាញ់គ្រាប់ចង្កោមលើកទី២ នៅភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។ នៅម៉ោង ៧៖០៣ ថៃបាញ់ចូលគោលដៅតំបន់ជាំតែ។ នៅវេលាម៉ោង ៨ ថៃព្យាយាមវាយដណ្ដើមយកប្រសាទតាក្របីវិញ ប៉ុន្ដែកងកម្លាំងរបស់យើងបានតស៊ូយ៉ាងស្វិតស្វាញ ហើយប្ដេជ្ញាការពារឲ្យខានតែបានមិនឲ្យមានការរំលោភបំពានមកលើដែនអធិបតីកម្ពុជាវិញទេ»។ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia