ការខលចេញ-ខលចូល និងប្រព័ន្ធបណ្ដាញសង្គម នៅតែជាជម្រើសសំខាន់សម្រាប់ការធ្វើទីផ្សាររបស់ម្ចាស់អាជីវកម្មនៅកម្ពុជា
Bunthoeun KoemSEPTEMBER 26 2023

ការប្រើប្រាស់សេវាកម្មខលចេញ-ខលចូល និងប្រព័ន្ធទំនាក់ទំនងបណ្ដាញសង្គមដូចជា Messages, Facebook, Telegram, Instagram និង WhatsApp កំពុងមានភាពពេញនិយមជាខ្លាំងសម្រាប់ម្ចាស់អាជីវកម្មក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្ម នៅក្នុងទីផ្សារ និងការទំនាក់ទំនងជាមួយអតិថិជនក្នុងការប្រឹក្សាបញ្ហាផ្សេងៗជាដើម។ ដោយសារតែបច្ចុប្បន្នចំនួននៃអ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម និងលេខទូរស័ព្ទទំនាក់ទំនងគឺមានច្រើន។

 

យោងតាមទិន្នន័យរបស់និយ័តករទូរគមនាគមន៍កម្ពុជា គិតត្រឹមឆ្នាំ២០២២ កន្លងទៅការប្រើប្រាស់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងការខលចេញ-ខលចូល និងប្រើប្រាស់អ៊ីនធឺណែតមានជាង ១៩ លានលេខ (ស៊ីម) នៅទូទាំងប្រទេស។ ចំពោះ Facebook វិញគិតត្រឹមឆ្នាំ២០២៣ មានអ្នកប្រើប្រាស់ចំនួន ១១.៧៥ លានគណនី Telegram មានជាង ១០ លានគណនី និង Instagram មានចំនួន ១.៨៤ លានគណនី។ ដោយឡែកសម្រាប់ Messages វិញ បើតាមការបញ្ជាក់ពីរដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា គិតត្រឹមឆ្នាំ២០២៣ នេះគឺមានអ្នកប្រើប្រាស់ចំនួន ១១ ផងដែរ។ 

 

បើក្រឡេកទៅកាន់ក្រុមហ៊ុនបម្រើសេវាកម្មអតិថិជន ខលចេញ-ខលចូល វិញ បច្ចុប្បន្នក៏មានតម្រូវការប្រើប្រាស់ច្រើនពីម្ចាស់អាជីវកម្ម និងក្រុមហ៊ុនដូចគ្នា សម្រាប់ជួយដល់ការផ្សព្វផ្សាយផលផលិត និងសេវាកម្ម ក៏ដូចជាទំនាក់ទំនងជាមួយអតិថិជនជាដើម ដើម្បីបង្កើនការលក់របស់ខ្លួន។ ពិសេសគឺមានតម្រូវការខ្លាំងនៅអំឡុងពេលម្ចាស់អាជីវកម្មទាំងនោះជួបខ្វះខាតបុគ្គលិកនាឱកាសបុណ្យទានផ្សេងៗតែម្ដង។

 

ជាក់ស្ដែងក្រុមហ៊ុន WOWHELLO ដែលជាក្រុមហ៊ុនបម្រើសេវាកម្មអតិថិជនឈានមុខគេមួយនៅកម្ពុជា សព្វថ្ងៃបាននិងកំពុងផ្គត់ផ្គង់សេវាកម្មរបស់ខ្លួនចំនួន ២ រួមមាន៖ Contact Center  Service និង Digital Communication ទៅកាន់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនជាង ២០ ដែលស្ថិតក្នុងវិស័យសំខាន់ៗដូចជា វិស័យដឹកជញ្ជូន ធានារ៉ាប់រង សុខាភិបាល អចលនទ្រព្យ សណ្ឋាគារ អ្នកលក់អនឡាញ ការកម្សាន្ដ ការធ្វើដំណើរ និងវិស័យអាកាសចរណ៍ដើម។

 

តាមការបញ្ជាក់ពីក្រុមហ៊ុន សេវាកម្ម Contact Center  Service គឺផ្ដោតទៅលើ សេវាកម្មទទួលទូរស័ព្ទ (ខលចេញ ខលចូល), សេវាកម្មជួយកំណត់ការណាត់ជួប, សេវាកម្មកក់ឬឆែកបន្ទប់សណ្ឋាគារ, សេវាកម្មទិញឬកក់សំបុត្រយន្ដហោះ, សេវាកម្មពិគ្រោះយោបល់ផ្នែកសុខភាព, សេវាកម្មខលដើម្បីបង្កើនការលក់ទំនិញឬសេវាកម្មទៅកាន់ភ្ញៀវ, សេវាកម្មកម្មង់ទំនិញឬម្ហូបអាហារ និងសេវាកម្មប្រមូលទិន្នន័យពីអតិថិជនជាដើម។

 

ចំពោះសេវាកម្ម Digital Communication វិញគឺផ្ដោតសំខាន់ទៅលើប្រព័ន្ធបច្ចេកវិទ្យា ក្នុងការគ្រប់គងការឆ្លើយតបសារពីគ្រប់បណ្ដាញសង្គមទាំងអស់ដូចជា៖ Facebook, Telegram, Instargram និង WhatsApp ជាដើម។ពោលនៅពេលអតិថិជនទាក់ទងមកកាន់ផ្លេតហ្វូមណាក៏ដោយ វានឹងលោតចូលប្រព័ន្ធតែមួយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មអាចឆ្លើយតបសារទៅកាន់អតិថិជនបានទាន់ចិត្ត និងមិនបាត់សារដែលអតិថិជនបានផ្ញើរមកឡើយ។

 

ដោយក្នុងនោះម្ចាស់អាជីវកម្មអាចតាមដានមើលចំនួនសារដែលបានផ្ញើចូលក្នុងរយៈពេល ១ ថ្ងៃ ដោយក្នុងនោះ ក៏អាចដឹងពីម៉ោងដែលអតិថិជនផ្ញើសារមក និងម៉ោងដែលបានតបសារទៅកាន់អតិថិជនវិញផងដែរ។ ដូច្នេះនឹងធ្វើឲ្យការឆ្លើយតបសារទៅអតិថិជនកាន់តែមានភាពងាយស្រួល រហ័សទាន់ចិត្ត ដោយចាយពេលវេលាតិចតែត្រូវគោលដៅ។

 

សូមជម្រាបផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន WOWHELLO ក៏ទើបនឹងទទួលបានពានរង្វាន់ផ្នែកសេវាកម្មបម្រើអតិថិជនល្អប្រចាំឆ្នាំ ២០២៣ ពីកម្មវិធី Stevie Award ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក ខណៈកម្មវិធីនេះគឺមានក្រុមហ៊ុនចូលរួមប្រកួតប្រជាង ២ ០០០ មកពីប្រទេសចំនួន ៤៩ ជុំវិញពិភពលោក។

 

369487db 381e 4dd9 9e42 D3c290a57483

 

ការទទួលបានពាន់រង្វាន់នេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្ដទុកដាក់ និងគុណភាពសេវាកម្មបម្រើអតិថិជនរបស់ WOWHELLO ដែលបានផ្ដល់ជូនទៅកាន់ម្ចាស់អាជីវកម្ម និងម្ចាស់ក្រុមហ៊ុន របស់ខ្លួន នាពេលកន្លងមក។ ហើយវាក៏កាន់តែផ្ដល់ទំនុកចិត្ដដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុន ក្នុងប្រើប្រាស់សេវាកម្ម WOWHELLO ផងដែរ៕

 

ដូច្នេះសម្រាប់ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុន​ ដែលចង់ប្រើប្រាស់សេវាកម្មពី WOWHELLO ដើម្បីជួយដល់អាជីវកម្ម និងផ្ដល់ព័ត៌មានផ្សេងៗទៅកាន់អតិថិជន អាចធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 081 999 138, 011 999 138, 066 999 138 ឬតាមអ៊ីមែល៖callcenter_info@kh-super.com ឬ Telegram: https://t.me/wowhellooutsourcingsolution ,Wowhello 24/7 live chatbot: https://t.me/LiveChat_Sup_bot និងWebsite: https://www.wow-hello.com/។ អ្វីដែលពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងអុំទូក ខាងមុខ ក្រុមហ៊ុនក៏មានកញ្ចប់សេវាកម្មរយៈពេលខ្លីងាយស្រួលដល់ម្ចាស់អាជីវកម្មក្នុងការជៀវយកទៅប្រើប្រាស់ផងដែរ៕

 

370047236 307899995092318 6485860474997298740 N

25bb3bec 6411 4f80 B424 E9b0a5e9eedf

Ae46ddc0 55d5 427c 9fb3 A7afebc680af (1)

360bb8e7 0836 4f5a Ba14 0d6a765dee96 (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia