មិនមែន Mark Zuckerberg! ក្មេងស្រីម្នាក់នេះ ជាប់ឈ្មោះជាមហាសេ.ដ្ឋីវ័យក្មេងបំផុតលើពិភពលោក
Kan DaraAPRIL 8 20249 K views

ក្មេងស្រីជំទង់ជនជាតិប្រេស៊ីល Livia Voigt បានជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោក ក្រោយរកចំណូលបានប្រហែល ១២៥,០០០ផោន (ស្មើនឹង ១៥៧,៩១៨ដុល្លារ) ក្នុងរយៈពេលមួយថ្ងៃ ចាប់តាមពីពេលដែលនាងកើតមកម្ល៉េះ។ នេះយើងយោងតាមទស្សនាវដ្តី Forbes នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤។

បច្ចុប្បន្ន Livia Voigt មានវ័យ១៩ឆ្នាំ ទើបតែបានចាប់ផ្តើមចូលរៀនថ្នាក់បរិញ្ញាបត្រជំនាញចិត្តវិទ្យា នៅសាកលវិទ្យា ប៉ុន្តែនាងមានទ្រព្យសម្បត្តិដល់ទៅ ១.១ពាន់លានដុល្លារ ឯណោះ។

សសស

យ៉ាងណាមិញ ចំពោះមូលហេតុដែលធ្វើឲ្យយុវត្តីរូបនេះក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង ព្រោះនាងគឺជាអ្នកស្នងមរតករបស់ក្រុមហ៊ុន ម៉ាស៊ីនអគ្គិសនីមួយ ឈ្មោះថា WEG និងមានភាគហ៊ុនច្រើននៅក្នុងក្រុមហ៊ុននេះ ដែលមានន័យថាចាប់តាំងពីនាងកើតក្នុងឆ្នាំ២០០៤ នាងរកបានប្រហែល ១២០,០០០ផោន (ស្នើនឹង ១៥១,៥៩៣ដុល្លារ) ទៅ ១២៥,០០០ផោន (ស្មើនឹង ១៥៧,៩១៨ដុល្លារ) ក្នុងមួយថ្ងៃ។

គួរជម្រាបផងដែរថា Livia Voigt គឺជាចៅស្រីសំណព្វចិត្តរបស់សហស្ថាបនិកក្រុមហ៊ុន WEG លោក Werner Ricardo Voigt ដែលបានទទួលមរណភាពក្នុងឆ្នាំ២០១៦ ក្នុងអាយុ ៨៥ឆ្នាំ។ បច្ចុប្បន្នក្រុមហ៊ុននេះមានតម្លៃប្រមាណ ៣១.៤៥ពាន់លានដុល្លារ និងក្លាយទៅជាក្រុមហ៊ុនផលិតម៉ូទ័រអគ្គិសនីកំពូលមួយរបស់ពិភពលោក៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia