យុទ្ធនាការរត់ប្រណាំង ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៣ ក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)
Sopheak PichDECEMBER 4 2023

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការរៀបចំយុទ្ធនាការរត់ប្រណាំង ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៣ ជាមួយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AIDS HEALTHCARE FOUNDATION) (AHF) ដើម្បីផ្សព្វផ្សាយនូវបញ្ហាប្រឈមនានា និងរួមចំណែកគាំទ្រដល់ការការបញ្ចប់ជំងឺអេដស៍ និងជំងឺកាមរោគត្រឹមឆ្នាំ២០៣០ ដែលមានអ្នកចូលរួមរត់ប្រមាណជាង      ៦០០នាក់     មកពីស្ថាប័នរដ្ឋ    មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍  សើស្បែក និងកាមរោគ   រួមទាំងអង្គការមិនមែនរដ្ឋាភិបាល  នាព្រឹកថ្ងៃទី០២  ខែធ្នូ  ឆ្នាំ២០២៣ ស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​

Photo 2023 12 05 04 27 38

Photo 2023 12 05 04 27 35ក្នុងឆ្នាំ២០២៣ នេះគម្រោង បុរី ប៉េង ហួត ហ្រ្គេនស្ដា ផ្លាទីនីម (បឹងស្នោ) ទទួលលបានដៃគូសហការរៀបចំព្រឹត្តិការណ៍កីឡាជាច្រើន ជាពិសេសគឺព្រឹត្តិការណ៍រត់ប្រណាំងក្នុងន័យសប្បុរសធម៌ រត់ដើម្បីលើកកម្ពស់សុខភាព រួមទាំងការរត់ដើម្បីផ្សព្វផ្សាយពីការយល់ដឹង និងលើកម្ពស់ការងារសង្គមផ្សេងៗដោយមានអ្នកចូលរួមរត់សរុបប្រមាណ ៤៦០០នាក់។

Photo 2023 12 05 04 27 14

Photo 2023 12 05 04 27 33

Photo 2023 12 05 04 27 20

Photo 2023 12 05 04 27 27

Photo 2023 12 05 04 27 18

Photo 2023 12 05 04 27 30ក្នុងពេលឆាប់ៗខាងមុខនេះ​ក្រុមហ៊ុននឹងត្រៀមរៀបចំពិធីសម្ពោធផ្លូវជិះកង់ និងរត់ប្រណាំងក្នុងគម្រោងអភិវឌ្ឍលំនៅឋានរបស់ខ្លួនដំបូងគេក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលគ្រប់គម្រោងលំនៅឋានមានដើមឈើរាប់ម៉ឺនដើម សួនកម្សាន្តផ្កាចម្រុះពណ៌ និងហេដ្ឋារចនាសម្ព័ន្ធបៃតងធំទូលាយ​ ហើយក៏ជាគោលដៅទាក់ទាញទេសចរណ៍ទាំងក្នុង និងក្រៅស្រុកផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia