អស្ចារ្យមែន! ប្រជាជនខ្មែរមានIQខ្ពស់ជាប់លេខ១៥លើលោក ខណៈបរទេសសរសើរខ្មែរលើរឿង៧នេះ
Kan DaraMARCH 27 20236.2 K views

ជារឿងដ៏គួរឲ្យសាទរមួយដែលប្រជាជនកម្ពុជាមាន IQ ខ្ពស់បំផុតទី២ បន្ទាប់ពីសិង្ហបុរីក្នុងចំណោមប្រទេសទាំងអស់នៃសមាជិកអាស៊ាន និងជាប់ចំណាត់ថ្នាក់លេខរៀងទី​១៥ ដែលប្រជាជនមានភាពឆ្លាតវៃ​ (IQ)៩៩.៧៥​ ផ្អែកលើចំនួនប្រជាជនសរុប ១៦,៧៦៧,៨៤២នាក់ លើប្រទេសចំនួន១៩៥។ នេះបើយោងតាមការចេញផ្សាយរបស់ស្ថិតិផ្លូវការ​ World population Review គិតត្រឹមដើមឆ្នាំ២០២៣។

មិនត្រឹមតែមាន IQ ខ្ពស់ ខាងក្រោមនេះគឺជារឿងធំៗទាំង៧ ដែលពិភពលោកកោតសរសើរខ្លាំង និងមានខ្លះសុំរៀនពីខ្មែរលើរឿងមួយចំនួនដែលខ្មែរធ្វើបានល្អថែមទៀតផង៖

១/. អង្គរវត្ត ជាប្រាសាទធំបំផុតលើលោក

1

ប្រាសាទអង្គរវត្ត ដែលជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត មានរចនាបទល្អឯក ឈរបង្អួតសម្រស់យ៉ាងស្រស់ត្រកាលក្នុងបរិវេណឧទ្យានអង្គរ លើដែនដីសីមាខេត្តសៀមរាប បានជាប់ចំណាប់ថ្នាក់លេខមួយជាប្រាសាទធំជាងគេបំផុតលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Touropia នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

២/. ប្រជាជនរួសរាយ និងមានទឹកចិត្តល្អជាងគេលើលោក

11

នៅក្នុងការចាត់ចំណាត់ថ្នាក់កំពូលប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត ទាំង១០ នៅក្នុងពិភពលោក របស់ស្ថាប័ន My International Movers បានឲ្យដឹងថា កម្ពុជា គឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ដែលមានប្រជាជនរួសរាយរាក់ទាក់ មានទឹកចិត្តល្អ និងមានក្តីស្រឡាញ់ចេះជួយយកអាសាខ្លាំងបំផុតលើលោក។ បន្ថែមពីនេះ ស្ថាប័នអន្តរជាតិមួយនេះ ក៏បានលើកឡើងទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកំពុងក្លាយជាឋានសួគ៌នៃជនបរទេសយ៉ាងសន្សឹមៗ សម្រាប់ការមកធ្វើដំណើរកម្សាន្ដ និងស្នាក់នៅ។

៣/. ខ្មែរជាអ្នករកឃើញលេខសូន្យមុនគេក្នុងចំណោមបណ្តាប្រទេស លើពិភពលោក

១១២

ក្រុមសាស្ត្រចារ្យជាអ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ បានបញ្ជាក់អះអាងថា ខ្មែរគឺជាអ្នក បង្កើត លេខសូន្យមុនគេនៅក្នុងចំណោមប្រទេសលើពិភពលោក។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយសន្និសីទស្តីពីប្រវត្តិគណិតវិទ្យាលេខសូន្យ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ​ (CKCC) លោកសាស្ត្រាចារ្យ ប៉ាត់ ស៊ុយគ្រី ប្រធានក្រុមអ្នកស្រាវជ្រាវស្ម័គ្រចិត្តខ្មែរ បានគូសបញ្ជាក់ថា លេខសូន្យគឺ ប្រទេសខ្មែរជាអ្នករកឃើញលេខសូន្យមុនគេ។

លោកសាស្រ្ដាចារ្យបន្តថា លេខសូន្យត្រូវបានគេសរសេរតំណាងឱ្យលេខដែលគេសរសេរជាតួអក្សរគឺលេខ៦០៤ ហើយ លេខសូន្យនេះត្រូវបានសិក្សាជាច្រើនឆ្នាំមកហើយ។ លោកសាស្ត្រចារ្យបានបញ្ជាក់ថា៖ «យើង ខ្ញុំបានសិក្សាក្នុងផ្សព្វផ្សាយលេខសូន្យនេះអស់រយៈពេល៥ឆ្នាំមកហើយ ដើម្បីឱ្យ​ខ្មែរយើង ដឹងថាខ្មែរយើងជាអ្នកបង្កើត»។

៤/. កន្លែង២នៅកម្ពុជា ជាប់ក្នុងបញ្ជីជាទីតាំងដ៏សែនមនោរម្យ​បំផុត

២២

៣

លើទឹកដីសុវណ្ណភូមិកម្ពុជាទេសមានទីតាំងធំៗពីរគឺ ភូមិ​វត្តបូព៌ និងកោះសង្សារ ដែលកាលពីពេលថ្មីៗនេះទើបបានចុះក្នុងបញ្ជីជាទីតាំងដ៏សែនមនោរម្យបំផុត។ ភូមិ​វត្តបូព៌ ត្រូវបានគេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញ​របស់អង់គ្លេស បាន​ចាត់ថ្នាក់​ភូមិ​វត្តបូព៌ទាំងមូល ក្នុងចំណោម​ទី​តាំង​ដ៏សែនមនោរម្យ​បំផុត​ទាំង​៥១លើ​ពិភពលោក កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ចំណែកឯ កោះសង្សារ ត្រូវបានគេប្រសិទ្ធនាមថាជា ឋានសួគ៌ក្រោមមេឃ ឬកោះម៉ាល់ឌីវស្រុកខ្មែរ និងជាប់ជាកោះស្អាតបំផុតមួយនៅអាស៊ីអាគ្នេយ៍ បើយោងតាមការវាយតម្លៃដោយ travelandeisureasia។

៥/. អង្ករល្អដាច់គេ

៣៣

អង្ករ​របស់​កម្ពុជា​ពូជ «​ផ្ការំដួល​» ត្រូវបាន​ជាប់​ជា «​អង្ករ​ល្អ​ដាច់​គេ» ​ឈ្នះ​ពានរង្វាន់លេខ១ លំដាប់​ថ្នាក់​ពិភពលោក​ក្នុងការ​ប្រកួត​ប្រជែង​នៃ​វេទិកា​ស្រូវ​-​អង្ករ​ពិភពលោក នៅ​ខេត្ត​ភូកេត ប្រទេស​ថៃ នា​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២​ ហើយក៏ជា​លើកទី៥ ​ដែល​អង្ករ​កម្ពុជា​ទទួល​ជ័យលាភី​នេះ។

/. កម្ពុជាឈ្នះពានរង្វាន់ទេសចរណ៍ លេខ១ នៅអាស៊ី

៤

យោងតាមការចេញផ្សាយដោយក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាទើបទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី (Asian Tourism and Hospitality Awards) របស់សមាគម AHHRA នៃប្រទេសម៉ាឡេស៊ីដែលបានធ្វើឡើងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

/. ប្រព័ន្ធទូទាត់បាគង

២៣

បាគង គឺជាប្រព័ន្ធទូទាត់ខ្មែរបែបទំនើបថ្មីមួយ បានរៀបរៀងឡើងដោយធនាគារជាតិនៃកម្ពុជា ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការទទួល និងផ្ញើប្រាក់បានតាមរយៈ QR code ផ្ទាល់ខ្លួន ឬលេខទូរស័ព្ទជាជាងប្រើគណនីធនាគារ ចំណេញពេល ងាយស្រួល និងចំណាយតិចបំផុត។

ក្នុងសន្និសីទលើកទី២៦ ថ្នាក់ទេសាភិបាល ធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង កាលពីចុងខែឧសភា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបា ប្រទេសម៉ារ៉ុក អង្គប្រជុំបានថ្លែងការកោតសរសើរចំពោះប្រព័ន្ធបាគង ហើយធនាគារកណ្តាលប្រទេសអាហ្វ្រិកមួយចំនួន បានស្នើសុំរៀនសូត្រពីបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការបង្កើតប្រព័ន្ធបាគង ជាពិសេស ធនាគារកណ្តាលទុយនីស៊ី ម៉ូសំប៊ិក និងម៉ាដាហ្គាស្កា។

យ៉ាងណាមិញ នេះគឺជាមោទកភាពមួយរបស់កម្ពុជាដែលកើតចេញពី បេះដូងប្រជាជនកម្ពុជា ការលះបង់ដើម្បីប្រយោជន៍រួម ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីជួយឱ្យកម្ពុជាអាចឈរស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សកម្មភាពនេះអាចនិងក្លាយជាកាតាលីករក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់កើនឡើងជាលំដាប់ ដែលជាដង្ហើមដ៏ធំមួយក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ៕

Equinox at Angkor Wat

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia