បិទបន្តបន្ទាប់គ្នា! ប្រទេសធំៗទាំង៣ នៅអាស៊ីបានហាមមិនឱ្យប្រជាជនប្រើ Telegram នោះទេ ព្រោះមូលហេតុទាំងនេះ
ធី ស្រីល័ក្ខJUNE 27 2025137 views

កម្មវិធីតេឡេក្រាមគឺជាកម្មវិធីដែលដើមកំណើតនៅប្រទេសរុស្ស៊ី ដែលមានអ្នកប្រើប្រាស់រហូតដល់ទៅ ១០០០លាននាក់ ទូទាំងពិភពលោកគិតត្រឹមឆ្នាំ២០២៥នេះ។ យ៉ាងណាមិញខាងក្រោមនេះគឺជាប្រទេសអាស៊ីចំនួន៣ដែលបានបិទកម្មវិធី Telegram ព្រោះតែមូលហេតុទាំងនេះ៖

 .ប្រទេសវៀតណាម៖ក្រសួងបច្ចេកវិទ្យារបស់ប្រទេសវៀតណាមបានណែនាំឱ្យភ្នាក់ងារផ្តល់សេវាទូរគមនាគមន៍ រៀបចំបិទកម្មវិធីផ្ញើសារ Telegram ព្រោះមានការសង្ស័យពីអំពើក្លែងបន្លំ ការជួញដូរគ្រឿងញៀន និងសកម្មភាពដែលសង្ស័យទាក់ទងនឹងអំពើភេរវកម្ម នៅលើវេទិកានេះដែលប្រព្រឹត្តិដោយអ្នកប្រើប្រាស់។ក្នុងនោះក្រសួងបានស្នើឱ្យអ្នកផ្តល់សេវាទូរគមនាគមន៍ ត្រូវដាក់ពង្រាយដំណោះស្រាយ និងវិធានការទប់ស្កាត់សកម្មភាពរបស់ Telegram នៅវៀតណាម។​​ខណៈប្រទេសនេះបានស្នើសុំ ក្រុមហ៊ុនដូចជា Facebook, YouTube Google និង TikTok ឱ្យសម្របសម្រួលជាមួយអាជ្ញាធរដើម្បីលុបបំបាត់ខ្លឹមសារដែលចាត់ទុកថា មិនសមរម្យ រួមទាំងមាតិកាប្រមាថ មិនពិត។

.ប្រទេសចិន៖ នៅក្នុងប្រទេសចិនកម្មវិធីផ្ញើសារ Telegram ត្រូវបានរារាំងតាំងពីឆ្នាំ២០១៥  ដោយរដ្ឋាភិបាលចិនបានចោទប្រកាន់ថា​កម្មវិធីនេះបានចែកចាយនិងរក្សាទុកព័ត៌មាននិងមាតិកាមិនពិត ដែលជំរុញឱ្យ កម្មវិធីត្រូវបានត្រួតពិនិត្យនិងធ្វើការតាមច្បាប់បិទតែម្តង។

. ប្រទេសឥណ្ឌា៖ រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាបានស៊ើបអង្កេតកម្មវិធី Telegram អស់រយៈពេលជាច្រើនឆ្នាំនិងបាន ចោទប្រកាន់អំពីសកម្មភាពឧក្រិដ្ឋកម្មជាច្រើន ហើយកំពុងបន្ត ស៊ើបអង្កេតលើ Telegram ដើម្បីហាមឃាត់កម្មវិធីនេះជាផ្លូវការ។

ជាការពិតណាស់កម្មវិធី Telegram ដែលបង្កើតឡើងដោយលោក Pavel Durov  ក្នុងឆ្នាំ២០១៣  ដោយរងការចោទប្រកាន់និងប្តឹងបិទនៅបណ្តាប្រទេសជាច្រើន ទាំងអ៊ឺរ៉ុបនិងអាស៊ី តេឡេក្រាមក៏ត្រូវបានប្រទេសកំណើតបណ្តេញចេញ​ចាប់តាំងពីឆ្នាំ២០១៨ និងបន្តបង្កើតទីស្នាក់ការមូលដ្ឋាននៅប្រទេសជាច្រើនជំនួសវិញ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia