ទំនេរពីការងារ ចង់បានចំណូលបន្ថែម App នេះ​មានចុះឈ្មោះ ទទួលអ្នកចង់ធ្វើការ Freelance
Ping Chou EngJUNE 27 20251.6 K views

នៅពេលទំនេរពីការងារពេញម៉ោង មានអ្នកខ្លះចង់ឆ្លៀតរកចំណូលក្រៅម៉ោងបន្ថែមទៀត។ ដូច្នេះថ្ងៃនេះចាបក្រហមសូមណែនាំ App របស់ខ្មែរយើងមួយ ដែលទទួលចុះឈ្មោះ សម្រាប់អ្នកចង់ធ្វើការងារFreelance (អ្នកការងារឯករាជ្យ) ទៅតាមជំនាញដែលខ្លួនមាន។

“Khmer Tech Market” គឺជា App របស់ខ្មែរមួយដែលប្រមូលផ្ដុំ និងផ្គូផ្គងរវាងផ្នែកផ្តល់សេវាកម្ម និងផ្នែកតម្រូវការ លើជំនាញបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម។ ដូច្នេះចំពោះបងប្អូនដែលចង់ស្វែងរកការងារបន្ថែមធ្វើពេលទំនេរពីការងារឬនៅថ្ងៃសៅរ៍ អាទិត្យ Khmer tech market គឺជាកន្លែងពិសេសមួយ សម្រាប់អ្នកចង់ធ្វើការងារជា freelancer នេះក្រៅពីការងារពេញម៉ោងក្នុងសប្ដាហ៍។

ទន្ទឹមនឹងនេះអេបផ្សាររបច្ចេកវិទ្យាខ្មែរ(Khmer Tech Market) មានមុខងារសំខាន់ៗដូចជា៖ មុខងារបង្ហោះសេវាកម្ម និងបង្ហោះការងារ, មុខងារផ្គូផ្គង, មុខងារ Filter,  មុខងារ Rating System, មុខងារ Chat និង មុខងារ Notificationជាដើម។

ក្រៅពីមុខងារសំខាន់ៗទាំងអស់នេះផ្សារបច្ចេកវិទ្យាខ្មែរ​ បានផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ជាច្រើនដូចជា៖ មិនមានការបង់ប្រាក់ប្រចាំខែ, មិនមានការបង់ប្រាក់សមាជិកភាព, បង្ហោះសេវាកម្ម និងការងារ ដោយគ្មានដែនកំណត់ និងឥតគិតថ្លៃ និងងាយស្រួលប្រើប្រាស់ ទាំងសម្រាប់ដាក់ពាក្យរកការងារ និងអ្នកមានតម្រូវការបុគ្គលិក។

ដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចចូលទៅទាញយក App Khmer Tech Market នៅលើ App Store ឬ Play Store រួចចូលទៅចុះឈ្មោះ និងបំពេញព័ត៌មានផ្ទាល់ខ្លួន អំពីជំនាញ ស្នាដៃធ្លាប់ធ្វើកន្លងមក និងព័ត៌មានមួយចំនួនទៀត បើសិនជាចងស្វែងរកការងារ Freelancer ដោយភ្ជាប់ជាមួយនឹងស្នាដៃរបស់យើងដែលធ្លាប់ធ្វើកន្លងមកបាន។

សម្រាប់ព័ត៍មានបន្ថែមទាក់ទងនឹង App Khmer Tech Market អាចទាក់ទងទៅកាន់លេខ 099 628 665៕



អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia