មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញទទួលបាន ពានរង្វាន់ជាមន្ទីរពេទ្យឆ្នើមនៅកម្ពុជា(The Best Hospital in Cambodia)ប្រចាំឆ្នាំ២០២៥ ទទួលស្គាល់ដោយពានរង្វាន់សុខភាពពិភពលោកអាស៊ីប៉ាស៊ីហ្វិក (Global Health Asia Pacific Awards) ដោយវាយតម្លៃសំខាន់លើសេវាវេជ្ជសាស្ត្រលំដាប់ពិភពលោក ការធានាសុវត្ថិភាពអ្នកជំងឺ ការព្យាបាលស្តង់ដារអន្តរជាតិ និងផ្តល់ជូននូវការថែទាំ ព្យាបាលគ្រប់ផ្នែកវេជ្ជសាស្ត្រ។
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងនាមជាមន្ទីរពេទ្យឆ្នើមឈានមុខគេនៅកម្ពុជា ពិតជាមោទកភាព ដែលបានបម្រើ និងផ្តល់ជូននូវសេវាកម្មវេជ្ជាសាស្ត្រដល់អ្នកជំងឺច្រើននាក់ក្នុងមួយឆ្នាំៗ ទាំងអ្នកជំងឺក្នុងស្រុក និងបរទេសដែលបានមកព្យាបាលនៅមន្ទីរពេទ្យ។
មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាសាខារបស់មន្ទីរពេទ្យបាងកក ប្រទេសថៃ និងជាសមាជិកនៃក្រុមហ៊ុន Bangkok Dusit Medical Services (BDMS) ដែលជាបណ្ដាញមន្ទីរពេទ្យក៏មានកិត្យានុភាពបំផុតមួយនៅប្រទេសថៃ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លើសពីនេះមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាមន្ទីរពេទ្យក្នុងស្រុកដំបូងគេ ដែលត្រូវបានទទួលស្គាល់ដោយ JCI (ជាអង្កការត្រួតពិនិ្យគុណភាពមន្ទីរពេទ្យអន្តរជាតិប្រចាំនៅសហរដ្ឋអាមេរិក) បីដងជាប់ៗគ្នា តាំងពីឆ្នាំ ២០១៧ មក។ យើងជាមន្ទីរពេទ្យដែលមានស្តង់ដារស្របតាមមាត្រាដ្ឋានអន្ដរជាតិ មានក្រុមគ្រូពេទ្យពោរពេញដោយជំនាញច្បាស់លាស់ ឧបករណ៍ទំនើប គោរពនូងគោលការណ៍សុវត្ថិភាព និងឯកជនភាពខ្ពស់របស់អ្នកជំងឺ ហើយធ្វើការយ៉ាងស្អិតរមួតជាមួយដៃគូក្រុមហ៊ុនធានារ៉ាប់រងទាំងក្នុងស្រុក និងក្រៅប្រទេស។
ជាចង្ខុវិស័យ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នឹងបន្តលើកកម្ពស់គុណភាពនៃការថែទាំ ហើយនឹងបន្តធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាព ដើម្បីធានាគុណភាពជីវិត និងទទួលបានកំណើនប្រកបដោយផលិតភាពនៃចំណេះដឹង និងសម្រេចបាននូវសេដ្ឋកិច្ចប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្លាយជាអ្នកឈានមុខគេផ្នែកសេវាកម្មវេជ្ជសាស្ត្រដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដោយប្រើប្រាស់នូវបចេ្ចកវិទ្យាទំនើបៗចុងក្រោយ និងគ្រប់គ្រងបណ្តាញត្រឹមត្រូវនិងមានប្រសិទ្ធភាព ដោយក្រុមវេជ្ជបណ្ឌិតជំនាញៗ។ ក្រុមវេជ្ជសាស្ត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ក្នុងជំនាញវិជ្ជាជីវៈនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការកែលម្អសេវាកម្ម ដើម្បីជាប្រយោជន៍និងសេចក្តីពេញចិត្តរបស់អតិថិជន ៕