រថយន្តតម្លៃ 2 ម៉ឺនដុល្លាជាងបំពាក់បច្ចេកវិទ្យាលើសពីរថយន្តទូទៅ
Hang ChhenglyJUNE 28 2025

ក្នុងទីផ្សាររថយន្ត SUV ដែលកំពុងពេញនិយមនៅកម្ពុជា GAC EMKOO បានបង្ហាញខ្លួននៅក្នុងទីផ្សារដែលជាជម្រើសដ៏ឆ្លាតវៃ សមស្របសម្រាប់អតិថិជនសម័យថ្មីដែលត្រូវការភាពប្រណីត និងបច្ចេកវិទ្យាទំនើបលើសពីរថយន្ត SUV ធម្មតា។​

កាន់តែអស្ចារ្យ G𝐀𝐂 គឺជាម៉ាកយីហោរថយន្តរបស់ប្រទេសចិនតែមួយគត់ ដែលទទួលបានពានរង្វាន់ 𝐉.𝐃 𝐏𝐨𝐰𝐞𝐫 𝟎𝟖 ឆ្នាំជាប់ៗគ្នា៖ លើផ្នែកគុណភាព, រយៈពេលប្រើប្រាស់បានយូរអង្វែង និងទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់របស់អតិថិជន។

 2.ga

រថយន្ត 𝐆𝐀𝐂 𝐄𝐌𝐊𝐎𝐎 ស៊េរីថ្មីឆ្នាំ 𝟐𝟎𝟐𝟓 ប្រភេទ 𝐒𝐔𝐕 𝟎𝟓 កៅអី ជារថយន្តដែលមានរចនាបទបែបអានាគត 𝐒𝐜𝐢-𝐅𝐢 𝐝𝐞𝐬𝐢𝐠𝐧𝐞𝐝 𝐜𝐨𝐧𝐜𝐞𝐩𝐭 ផ្តល់នូវអនុភាព និងភាពលេចធ្លោសម្រាប់អ្នកបើកបរជំនាន់ថ្មី។3.ga

សមត្ថភាពខ្លាំង
រថយន្ត EMKOO បំពាក់មកជាមួយម៉ាស៊ីនសាំងដែល GAC ឲឈ្មោះថា Mega Wave Power ទំនើបចុងក្រោយ ដែលផលិតដោយក្រុមហ៊ុន GAC ផ្ទាល់ ទំហំ 1.5 Turbo  ដែលផលិតកម្លាំងសេសរហូតដល់ 177 PS, កម្លាំងរមួល ចំនួន 270 ញ៉ូតុនម៉ែតអាចបង្កើនល្បឿនពីចំណុច 0 ទៅ 100 ក្នុងរយៈពេលត្រឹម 8.8 វិនាទីប៉ុណ្ណោះ ព្រមទាំងកំរិតស៊ីប្រេងត្រឹមតែ 6.4 លីត្រ/100 គីឡូម៉ែត្រ។

 ប្រអប់លេខ

រថយន្ត EMKOO ភ្ជាប់ជាមួយប្រអប់លេខ 07 វគ្គអូតូ (7WDCT) ដែលគុណសម្បត្តិរបស់ប្រអប់លេខនេះគឺអាចចូលលេខបានរហ័សដែលធ្វើអោយការបើកបររលូនគ្រប់ស្ថានភាព និងមានផាសុកភាព។​4.ga

បច្ចេកវិទ្យាទំនើបសម្រាប់មនុស្សសម័យថ្មី

រថយន្ត EMKOO បានភ្ជាប់មកជាមួយអេក្រង់កម្សាន្តទំហំធំ 10.25 អុីង និងបំពាក់មកជាមួយ  Apple Car Play និងកាមេរ៉ា 360° មើលបានមួយជុំរថយន្ត។ កាន់តែចាប់អារម្មណ៏ជាងនេះ EMKOO បានបំពាក់បច្ចេកវិទ្យាទំនើប ស្មាតឃី PEPS ( Smart Key) ដែលអាចបញ្ចារ​ Lock និង Unlock, មុខងារ​ទម្លាក់ តម្លើងកញ្ចក់អូតូ និងបញ្ឆេះពីចម្ងាយផងដែរ។ 5.gac

ផ្នែកខាងក្នុង ទំនើប និងផាសុកភាព
រថយន្ត EMKOO មិនគ្រាន់តែធំទូលាយទេ  ប៉ុន្តែរចនាឡើងជាមួយពូកស្បែកដ៏ប្រណិត និងមានមុខងារបញ្ចាអូតូសម្រាប់ទាំងអ្នកបើកបរ និងអ្នករួមដំណើរខាងមុខដែលវាផ្តល់នៅភាពងាយស្រួល និងទំនើបទាន់សម័យ។ មិនត្រឹមតែប៉ុណ្ណោះវាក៏បំពាក់មកនៅភ្លើងបំភ្លឺលំអរក្នុងរថយន្ត Ambient Light ដែលអាចប្តូរពណ៌ជាច្រើនតាមចំណង់ចំណូលចិត្តធ្វើអោយខាងក្នុងរថយន្តមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត។6.ga

ប្រព័ន្ធជំនួយក្នុងការបើកបរ
រថយន្ត EMKOO បានបំពាក់មកជាមួយបច្ចេកវិទ្យាជំនួយក្នុងការបើកបរ ADAS (Advanced Driver Assistance System) ដែលធ្វើអោយ មានភាពងាយស្រួល និងផ្តល់នៅសុវត្ថិភាពដល់អ្នកបើបកបរផងដែរ។

ACC ៖ Adaptive Cruise Control

ICAIntegrated Cruise Assist

LDW៖ Lane Departure Warning

LKA: Lane Keeping Assist

AEB: Autonomous Emergency Braking

TSR: Traffic sign recognition និងមុខងារជំនួយក្នុងការបើកបរជាច្រើនទៀត។

1.ga

តម្លៃសមរម្យ
ជាមួយសមត្ថភាព ទំហំ និងបច្ចេកវិទ្យា EMKOO ជាអ្វីដែលលើសពី SUV ដទៃទៀត។ រថយន្ត GAC EMKOO ឆ្នាំ 2025 តម្លៃត្រឹមតែ​ $29,999 និងមានការធានារយះពេល 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ។​

ព័ត៌មានលម្អិត សូមទំនាក់ទំនង៖
095 999 029 (𝗞𝗛/𝗘𝗡)
095 999 026 (中文)
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : 𝗚𝗔𝗖 𝗠𝗼𝘁𝗼𝗿 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 https://t.me/GACMotorCambodia
📍 អគារតាំងបង្ហាញរថយន្ត 𝗚𝗔𝗖 𝗠𝗼𝘁𝗼𝗿 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮
𝗚𝗼𝗼𝗴𝗹𝗲 𝗺𝗮𝗽: https://g.co/kgs/5ovjx7X
អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia