មនុស្សគ្រប់រូបសុទ្ធតែងមានគោលដៅរៀងៗខ្លួន រីឯរយៈពេលនៃការសម្រេចក៏មិនដូចគ្នាដែរ។ អ្នកខ្លះអាចចាយពេលខ្លី ប៉ុន្តែអ្នកខ្លះទៀតប្រើពេលយូរក្នុងការសម្រេចជោគជ័យ។ ខាងក្រោមនេះគឺជា ស្នៀតធំៗ៣ ដែលអាចជួយអ្នកឲ្យសម្រេចលទ្ធផលក្នុងរយៈពេលមួយឆ្នាំ ខណៈមនុស្សជាច្រើនចាយពេលដប់ឆ្នាំឯណោះ៖
ដើម្បីអាចសម្រេចលទ្ធផលបានលឿនអ្នកត្រូវធ្វើការផ្តោតលទ្ធផលដែលអ្នកនឹងសម្រេចបានក្នុងរយៈពេលមួយថ្ងៃ មិនមែនមួយឆ្នាំទេ។ អ្នកត្រូវរៀបចំផែនការសកម្មភាពឲ្យបានត្រឹមត្រូវសម្រាប់រយៈពេលមួយថ្ងៃ មួយសប្តាហ៍ និងមួយខែ និងត្រួតពិនិត្យលទ្ធផលជាប្រចាំថា តើអ្វីដែលអ្នកកំពុងធ្វើវាមានភាពសមស្របទៅនឹងអ្វីដែលអ្នកចង់បានដែរឬទេ។ ការធ្វើបែបនេះ ជួយអ្នកមិនឲ្យខ្ជះខ្ជាយពេលវេលាច្រើនទៅលើរឿងដែលពុំមែនជាគោលដៅ ហើយអ្នកនឹងមានលទ្ធភាពក្នុងការសម្រេចនូវអ្វីដែលចង់បានក្នុងរយៈពេលខ្លីបំផុត។
២/. ផ្តល់ពេលវេលាសម្រាប់រឿងសំខាន់ក្នុងរយៈពេល ២ទៅ៣ម៉ោង
ជាទូទៅ មានរឿងជាច្រើនដែលយើងត្រូវធ្វើក្នុងមួយថ្ងៃៗ។ យើងពិបាកផ្តល់ពេលវាលា និងផ្តោតទៅលើសកម្មភាពដែលគាំទ្រដល់គោលដៅរបស់យើងណាស់ ហើយរឿងបែបនេះពុំមែនកើតមានលើអ្នកតែម្នាក់នោះទេ វាបានកើតឡើងទៅលើមនុស្សស្ទើតែគ្រប់រូប។
ដូច្នេះ ដើម្បីសម្រេចលទ្ធផលបានលឿនអ្នកត្រូវផ្តល់ពេលវេលា និងការផ្តោតការយកចិត្តទុកដាក់ខ្លាំងដោយពុំបែងចែកអារម្មណ៍ទៅលើរឿងផ្សេងទៀតក្នុងរយៈពេល២ទៅ៣ម៉ោងសម្រាប់អ្វីដែលអ្នកចង់សម្រេចបាន។ វានឹងជួយឲ្យអ្នកអាចទៅដល់គោលដៅកាន់តែឆាប់។
៣/. យកចិត្តទុកដាក់ចំពោះពេលវេលាពេលព្រឹក
ពេលវេលាពេលព្រឹកពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះវាជាពេលវេលានៃការចាប់ផ្តើមថ្ងៃថ្មី។ ប្រសិបើអ្នកចាប់ផ្តើមវាមិនបានល្អ នោះពេលវេលាពេញមួយថ្ងៃរបស់អ្នកនឹងដំណើរការទៅមិនល្អដូចគ្នា ប៉ុន្តែបើអ្នកចាប់ផ្តើមវាដោយអារម្មណ៍វិជ្ជមាន នោះពេលវេលាពេញមួយថ្ងៃរបស់អ្នកនឹងពោលពេញទៅដោយរឿងវិជ្ជមាន។
យ៉ាងណាមិញ ចង់សម្រេចគោលដៅលឿនទាល់តែចិត្តអ្នកក្តៅ និងអនុវត្តតាមស្នៀតធំៗ៣ខាងលើឲ្យបានជាប់លាប់បំផុត។ ចង់ធ្វើរឿងអស្ចារ្យ អ្នកក៏ត្រូវផ្តាច់ជ្ញាចិត្តអស្ចារ្យដូចគ្នា៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)