កាលពីម្សិលមិញនេះ វៀតណាមបានចេញច្បាប់ថ្មី ដើម្បីរឹតបន្តឹងក្មេងៗដែលមានអាយុក្រោម ១៦ឆ្នាំហាមមិនឱ្យលេង Tik Tok និង Facebook ជាដាច់ខាត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikke Asia។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា វៀតណាមបានដាក់បទប្បញ្ញត្តិថ្មីទៅឱ្យ Facebook និង Tik Tok ដោយទាមទារឱ្យបណ្តាញសង្គមពីរនេះដាក់លេខទូរស័ព្ទ ឬអត្តសញ្ញាប័ណ្ណ និងអាយុអ្នកប្រើប្រាស់ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យក្មេងៗដែលមានវ័យក្រោម១៦ឆ្នាំអាចលេងបាន។
ចំពោះអនុក្រឹត្យនេះដែរ សម្រាប់ក្មេងៗដែលមានវ័យក្រោម១៦ឆ្នាំអាចលេងបាន លុះត្រាតែមានមាតាបិតា ចុះឈ្មោះគណនីសម្រាប់ពួកគេដោយដើរតួនាទីជាអ្នកគ្រប់គ្រងការចែករំលែកផ្សេងៗរបស់កូនៗ ទើបអាចលេងបាន។
គូសបញ្ជាក់ថា សម្រាប់មូលហេតុដែលវៀតណាម ហាមប្រាណមិនឱ្យក្មេងៗក្រោម១៦ឆ្នាំលេងបណ្តាញសង្គមទាំងនេះ គឺដើម្បីចៀសវាងការលេងល្បែងអនឡាញ អំពើហិក្សា ការចែកចាយរូបភាពមិនល្អ ការសេពគ្រឿងស្រវឹង ពាក្យជេរប្រមាថ ដែលផ្ទុយនឹងក្រមសីលធម៌ វប្បធម៌ និងប្រពៃណីរបស់វៀតណាម៕