យោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានឱ្យដឹងថាមន្ទីពេទ្យតេជោសន្តិភាពកំពុងត្រូវការបុគ្គលិកជាប់កិច្ចសន្យាជាច្រើននាក់ ដើម្បីចូលបំពេញការងារទៅតាមផ្នែកនិងជំនាញដូចខាងក្រោម ៖
២.គិលានុបដ្ឋកបច្ចេកទស
- ប្រពោធនកម្ម និងសណ្តំ (Anesthesiology and ICU)
- ទន្តគិលានុបដ្ឋាក (Dental Assisting)
- ចក្ខុគិលានុបដ្ឋាក (Ophthalmic Nursing)
- ព្យាបាលដោយចលនា (Physiotherapy)
- គិលានុបដ្ឋាកសណ្ឋាគារ (Operating Theatre Nursing)
- បច្ចេកទេសវិទ្យុសាស្ត្រ (Radiological Technology
ហេតុដូច្នេះ សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ អាចធ្វើការដាក់ពាក្យដោយភ្ជាប់មកជាមួយនូវ ឯកសារ ដូចខាងក្រោម៖
- ប្រវត្តិរូបសង្ខេប មានបិតរូបថត(ថតថ្មី ផ្ទៃខាងក្រោយពណ៌ស)
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រជំនាញ(មានបញ្ជាក់ត្រឹមត្រូវ)។
ចំពោះ កន្លែងទទួលពាក្យនៅការិយាល័យរដ្ឋបាល នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣៕