មន្រ្តីជាន់ខ្ពស់ឥណ្ឌូនេស៊ីនិយាយបែបនេះទៅកាន់ Apple ទោះជះលុយវិនិយោគ១ពាន់លាន$ក៏មិនអាចលក់ iPhone16 បានដែរ
ធី ស្រីល័ក្ខJANUARY 9 2025422 views

កាលពីថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសតែ១គត់ ដែលបានសម្រេចអនុម័តច្បាប់មិនឱ្យមានទូរស័ព្ទដៃ iPhone16 លក់ដូរចរាចរណ៍ក្នុងប្រទេសរបស់ខ្លួនឡើយ ដោយសារតែក្រុមហ៊ុន Apple មិនបានបំពេញវិញ្ញាបនបត្រ TKND នោះទេ។

 

ជាមួយគ្នានោះដែរ បើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ ក៏បានឱ្យដឹងថា ដើម្បីជាការលួងចិត្ត Apple ក៏ធ្លាប់បានសន្យាថាខ្លួននឹងចាយទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ីនាពេលខាងមុខនេះ។

៧

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី លោក Agus បាននិយាយថា Apple បានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រក្នុងប្រទេសខ្លួននៅឆ្នាំក្រោយនេះហើយ ប៉ុន្តែទោះបីរោងចក្របើកក៏ដោយ តែ iPhone16 នៅតែហាមឃាត់មិនឱ្យលក់ក្នុងស្រុកនោះដែរ ទោះ Apple ជះលុយវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះក៏មិនអនុញ្ញាតឱ្យលក់ដាច់ខាតបើសិន Apple នៅតែមិនអាចបំពេញតាមច្បាប់ក្នុងស្រុកបាននោះ។

 

គូសបញ្ជាក់ថា iPhone16 នេះក៏ត្រូវបានលើកលែងសម្រាប់ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរទេសចរមកកាន់ប្រទេសឥណ្ឌូនេស៊ី ក្នុងម្នាក់ៗនឹងអាចនាំយក iPhone 16 ចំនួនពីរគ្រឿងចូលប្រទេសឥណ្ឌូនេស៊ីបាន សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia