ក្រុមហ៊ុន វិរៈ ប៊ុនថាំចុះ MOU ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group
Hang ChhenglyJANUARY 9 2025

ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ ចុះ MOU ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group

1.vetឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd) បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group របស់លោកឧកញ៉ា លឹម ប៊ុនសួរ នៅការិយាល័យកណ្តាល ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ។2.vet

3.vetការចុះ MOU នេះពិតជាមានសារៈសំខាន់សម្រាប់វិស័យដឹកជញ្ជូនអ្នកដំណើរ ជាពិសេសសម្រាប់ការ ដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ភ្ជាប់ខេត្តកំពត ទៅកាន់បណ្តាកោះនានា ក៏ដូចជាទៅកាន់ ពិភពលោក ហើយក៏នឹងក្លាយជាច្រកស្រូបទាញសេដ្ឋកិច្ចដ៏សំខាន់មួយទៀតសម្រាប់ប្រទេសកម្ពុជា។

4.vet5.vetឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានថ្លែងថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានសង្កេតឃើញពីសក្តានុពល និងលក្ខណៈពិសេសៗ ដែលជាកត្តាសំខាន់ឈានទៅរក កិច្ចសហប្រតិបត្តិការ រួមគ្នាជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group ក្នុងកិច្ចសហការនេះ ដើម្បីរួមចំណែកអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការចូលរួមលើកកម្ពស់ ក្នុងវិស័យសេវាកម្មបដិសណ្ឋារកិច្ច សេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹកនៅកម្ពុជា។6.vet

7.vet8.vetឯកឧត្តម អ្នកឧកញ៉ា អគ្គនាយក ក៏បានលើកឡើងពី លក្ខណៈពិសេសផ្សេងៗទៀត និងការរំពឹងពីកិច្ចសហការ មួយនេះ រួមមាន៖ កំពង់ផែនេះ នឹងក្លាយជាមេដែកដ៏សំខាន់មួយទៀតក្នុងការស្រូបទាញភ្ញៀវទេសចរផងដែរ ព្រោះជាច្រកទ្វារផ្លូវសមុទ្រអន្តរជាតិយ៉ាងសំខាន់ ដែលរំពឹងទទួលអ្នកដំណើរប្រមាណ ១លាននាក់ ហើយក៏នឹងជួយជំរុញបន្ថែមការអភិវឌ្ឍន៍ទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត ខណៈដែលក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏ទើបបើកដំណើរការសេវាកប៉ាល់ទំនើបដឹកអ្នកដំណើរ ពីខេត្តកំពតទៅដល់កោះត្រល់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយចំណាយពេលត្រឹម ៤០នាទី។

9.vet10.vet12.vetសូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសថៃ វៀតណាម និងប្រទេសឡាវ។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea៕

Hang Chhengly

អត្ថបទសរុប៖ 30

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia