អបអរសាទរ! ធនាគារ វីង បានបើកសាខាថ្មីក្នុងទឹកដីខេត្តកោះកុងហើយ
Daneth MechJUNE 18 2025

ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេស ជាមួយនឹងការបើកសម្ពោធសាខាថ្មី មួយបន្ថែមទៀតនៅខេត្តកោះកុង ដោយ​នាំយកសេវាកម្មធនាគារដែលសាមញ្ញងាយស្រួលប្រើប្រាស់ ឆាប់​រហ័ស និងមានសុវត្ថិភាព ដើម្បីបំពេញតម្រូវការទៅដល់សហគមន៍នៅក្នុងតំបន់ភាគនិរតីនៃប្រទេសកម្ពុជា។

Photo 2025 06 18 09 20 02 (2)

Photo 2025 06 18 09 20 00 (2)

ពិធីសម្ពោធនេះ ត្រូវ​បានរៀបចំនៅថ្ងៃទី១៦ ខែមិថុនា ប្រព្រឹត្តទៅក្រោមអធិបតី​ភាព​របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង, ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, ឯកឧត្ដម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង, ព្រមទាំងលោក សាផល រិទ្ធីយ៉ា ប្រធានសាខាធនាគារជាតិ នៃកម្ពុជា ខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គ​ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។​

ក្នុងនោះ​ក៏មាន​វត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ឧកញ៉ា គិត សូឡា អគ្គនាយកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

Photo 2025 06 18 09 20 00

Photo 2025 06 18 09 20 00 (3)

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ក្នុងនាមជាធនាគាររបស់​កូនខ្មែរ សុទ្ធសាធ​ យើងខ្ញុំពិតជា​មានមោទនភាពក្រៃលែងក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ហើយ​បាន​ប្តេជ្ញាចិត្តចូលរួម​លើកកម្ពស់ជីវភាពរបស់​សហគមន៍។ យើងខ្ញុំក៏​សូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខេត្តកោះកុង ហើយយើងខ្ញុំ​បាន​​ត្រៀមខ្លួនរួច​ជាស្រេច​ក្នុង​ការ​គាំទ្រកំណើនសេដ្ឋកិច្ច​រយៈពេល​វែង​ក្នុង​ខេត្តនេះ​។”

កោះកុង​ គឺជាខេត្តមួយដែលមានសក្ដានុពលធំធេង សម្បូរទៅដោយធនធានធម្មជាតិ ហើយកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគួរឱ្យកត់សម្គាល់។ វត្តមានសាខាធនាគារ វីង ក្នុងខេត្តកោះកុង នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយទៀតសំដៅគាំទ្រដល់ការកសាងប្រព័ន្ធហិរញ្ញវត្ថុដែលចាំបាច់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋទូទៅ ម្ចាស់​អាជីវកម្មខ្នាតតូច និងសហគ្រាសនានា ឱ្យ​រីកលូតលាស់ក្នុងបរិបទសេដ្ឋកិច្ចដែល​កំពុងមានសម្ទុះកំណើនយ៉ាងឆាប់រហ័ស។

មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤៨ ក្បែរសាលាខេត្ត និងស្ពានកោះកុង សាខាថ្មីធនាគារ វីង ផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបរួមមាន៖ កម្ចី ប្រាក់បញ្ញើ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង និងបង់ធានារ៉ាប់រង ការទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាបើកប្រាក់បៀវត្ស ព្រមទាំងសេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀតដើម្បីបំពេញតម្រូវការអតិថិជនទូទៅ សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាសហគ្រាសធំៗជាដើម។

Photo 2025 06 18 09 20 04 (2)

Photo 2025 06 18 09 20 04

សាខានេះនឹងបំពេញ​តួនាទី​បន្ថែមពីលើ​ភ្នាក់ងារធនាគារ វីង ប្រមាណ ១២០ ទីតាំងនៅទូទាំងខេត្តកោះកុង ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ។

រយៈពេលជិត ១៧ ឆ្នាំនៃការបម្រើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង បានវិវឌ្ឍខ្លួនក្លាយជាជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ដោយមានការិយាល័យ​ធនាគារ​ចំនួនជិត ៣០ ​ទីតាំង ភ្នាក់ងារធនាគារ វីង ជាង ១២.០០០ កន្លែង និងភ្នាក់ងារ វីង ម៉ាស្ទ័រ ជាង ១០០ កន្លែង ដែលគ្រប់ដណ្តប់នៅទូទាំងប្រទេសកម្ពុជា។

ក្រៅពីនេះ​ទៀត​ អេប ​របស់​ធនាគារ វីង​​ មាន​សេវាធនាគារ និង​​ហិរញ្ញវត្ថុជាង ១០០ ប្រភេទ ដើម្បីឆ្លើយតបគ្រប់តម្រូវការរបស់អតិថិជនយ៉ាង​ឆាប់រហ័សប្រកបដោយ​សុវត្ថិភាព ​។ ដោយទទួលបាន​នូវ​ការ​ទុក​ចិត្ត​ពី​ប្រជាជន​ដ៏​ច្រើន​សន្ធឹ​ក​សន្ធា​ប់​ ពេលនេះ ធនាគារ វីង មានអ្នក​ដាក់ប្រាក់បញ្ញើសរុបជិត ៣ ពាន់លានដុល្លារអាមេរិក ហើយកំពុងបម្រើអតិថិជនដែលមានជាង ៩,៥ លានគណនី។

ដើម្បីអបអរសាទរដល់​ការបើកសម្ពោធសាខាថ្មី ធនាគារ វីង ផ្តល់ជូននូវ​អត្រា​ការ​ប្រាក់ខ្ពស់ ៦% ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងអត្រាការប្រាក់ធម្មតា ១,៥% ហើយសម្រាប់អតិថិជនក្នុងខេត្តកោះកុងដែល​បើកគណនីបញ្ញើមានកាលកំណត់  ។ ការ​ផ្តល់ជូន​នេះ មានគោលបំណងលើកទឹកចិត្តដល់ការសន្សំ ក៏ដូចជា​ជំរុញ​ភា​ព​បត់បែន​ផ្នែក​ហិរញ្ញវត្ថុក្នុងសហគមន៍នៃខេត្តកោះកុងផងដែរ​។ ការផ្តល់នូវ​អត្រា​ការ​ប្រាក់​ខ្ពស់នេះ មានសុពលភាពរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ តែប៉ុណ្ណោះ៕

Photo 2025 06 18 09 20 03

Photo 2025 06 18 09 20 02

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia