សោកស្តាយផង! អ្នកប្រើទូរស័ព្ទ iPhone ម៉ូឌែលទាំង៤នេះ នឹងគ្មានវាសនាបានដំឡើង iOS26 ប្រើទេ
Ping Chou EngJUNE 18 20252.9 K views

Apple បានដាក់ឱ្យសាកល្បងការដំឡើង Version iOS26 ដែលជាការផ្លាស់ប្តូរនិងអាប់ឌែត Software នៅលើទូរស័ព្ទដៃ iPhone របស់អ្នកប្រើប្រាស់គ្រប់ៗដៃ។ ប៉ុន្តែគួរឱ្យស្តាយអ្នកកាន់ទូរស័ព្ទរបស់ Apple ប៉ុន្មានម៉ូឌែលនេះ នឹងគ្មានវាសនាបានដំឡើង iOS26 ឡើយ។

ក្នុងនោះម៉ូឌែលដែលមិនអាចដំឡើងទៅ iOS26 រួមមាន iPhone XS, iPhone XS Max, iPhone XR និង iPhone ពោលគឹម៉ូឌែលចាស់ៗចុះទៅក្រោម។ នេះបើយោងតាមការឱ្យដឹងរបស់ macrumors។​ ដោយឡែកសម្រាប់ម៉ូឌែល ​iPhone ដែលនៅតែតំឡើង iOS26 បានគឺចាប់ពី iPhone11 ឡើងទៅ។

យ៉ាងណាមិញកំណែដំឡើង Version iOS26 មិនទាន់បានដាក់ឱ្យប្រើប្រាស់សាធារណៈផ្លូវការនោះទេ។ ដូច្នេះអ្នកប្រើប្រាស់ទាំងអស់កុំទាន់ដំឡើង រង់ចាំរហូតដល់ខែកក្កដា ទើបអាចប្រើបានដោយគ្មានកំហុសបច្ចេកទេស។

សូមជម្រាបថាមុខងារថ្មីនៅក្នុង iOS 26 រួមមានកំណត់សម្គាល់បុគ្គលដែលកំពុងវាយអក្សរផ្ញើសារ សម្រាប់ការជជែកក្នុងក្រុម និងការបកប្រែលើ iMessage, FaceTime និងការហៅទូរសព្ទ​ដែលអាចដាក់រូបនិងកំណត់សម្គាល់បានសូម្បីតែអ្នកមិនប្រើប្រាស់ iPhone ក៏ដោយ។ បន្ថែមពីនោះវាក៏មានមុខងារថ្មីៗស្ទើរគ្រប់កម្មវិធីលើទូរស័ព្ទដៃ iPhone ដែលអាចដំឡើង iOS26 បាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia