កំពុងធ្វើការឱ្យគេ ចង់ចេញរកស៊ីខ្លួនឯង នាពេលអនាគត អ្នកត្រូវដុសខាត់ជំនាញ៤នេះ
Toeuy HongJUNE 18 2025264 views

ការមានជំនាញខ្លះៗ នៅពេលចេញរកស៊ី គឺមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលដែលអ្នកពុំសូវមានដើមទុនច្រើនដូចគេ។ ពីព្រោះអ្នកអាចប្រើជំនាញជាច្រើនដោយខ្លួនឯងបាន ដោយពុំចាំបាច់ជួលបុគ្គលិកដែលតម្រូវឱ្យអ្នកចាយប្រាក់ខែច្រើនទៅលើពួកគេ។ ដូច្នេះតើជំនាញសំខាន់ៗណាខ្លះ ដែលអ្នកគួរខំដុះខាត់ ពេលកំពុងធ្វើការឱ្យគេ? ខាងក្រោមនេះ ជាជំនាញសំខាន់ទាំង៤នោះ៖

១. ជំនាញគ្រប់គ្រងធនធានមនុស្ស៖ ពេលកំពុងធ្វើការឱ្យគេ អ្នកគួរខំដុះខាត់ជំនាញធនធានមនុស្សនេះឱ្យខ្លាំងបំផុត ធ្វើយ៉ាងណាឱ្យខ្លួនឯងអាចចេះមើលមនុស្ស រើសមនុស្ស បណ្តុះបណ្តាលមនុស្ស លើកទឹកចិត្តមនុស្ស និងដោះស្រាយបញ្ហារបស់មនុស្សផ្សេងៗជាដើម។

២.ជំនាញទីផ្សារ និងការលក់៖ រកស៊ីអត់ចេះលក់ អត់ចេះទីផ្សារ ពិបាករីកចម្រើនណាស់ ដូច្នេះពេលមានឱកាសល្អ គួរចំណាយពេលសង្កេត និងសុំគេធ្វើជាមួយ ដោយកុំខ្វល់រឿងលុយ។

៣. ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ៖ ពេលកំពុងធ្វើការឱ្យគេ អ្នកត្រូវស្គាល់បំណុល ស្គាល់ទ្រព្យ ដឹងថា ចំណាយណាបង្កើនចំណូលមកវិញ ចំណាយណា ធ្វើឱ្យក្រុមហ៊ុនខាត ចេះធ្វើចំណូលចំណាយ ឱ្យបានត្រឹមត្រូវ ដូច្នេះពេលអ្នកចេញរកស៊ី អ្នកមិនងាយចាយលុយខុសគោលដៅនោះទេ។

៤. មានចំណេះដឹងខ្លះៗ ពីផ្លូវច្បាប់៖ ដូចជាចុះបញ្ជី ប្រកាសពន្ធ ការរៀបចំអត្ថប្រយោជន៍ និងច្បាប់ការងារ សម្រាប់បុគ្គលិកផ្សេងៗជាដើម។ ក្រៅពីជំនាញទាំងអស់នេះ អ្នកក៏គួរមានជំនាញបច្ចេកវិទ្យាថ្មីៗបន្ថែមផងដែរ ពីព្រោះសម័យកាលនេះ អ្នកដែលចេះប្រើបច្ចេកវិទ្យានៅក្នុងការធ្វើអាជីវកម្មអាចឱ្យពួកគេចំណេញពេលវេលា ចំណេញកម្លាំងពលកម្ម និងធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើនលឿនបំផុត ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia