នៅភ្នំពេញយូរហើយ​ តិចអត់ដឹង! នេះជាកន្លែងលក់ទំនិញ២ មានលក់សុទ្ធតែរបស់ធូរថ្លៃបំផុត
ធី ស្រីល័ក្ខJUNE 18 202522 views

សម្រាប់បងប្អូនដែលមករស់នៅភ្នំពេញ ហើយត្រូវការទិញទំនិញដាក់ក្នុងបន្ទប់ជួល ឬក៏ដាក់នៅផ្ទះប៉ុន្តែពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញទំនិញថ្លៃៗដាក់នៅក្នុងបន្ទប់លេងជាបញ្ហាទៀតហើយ ខាងក្រោមនេះជាកន្លែងលក់ទំនិញធូរថ្លៃៗទាំង២ នៅភ្នំពេលដែលមានលក់ទំនិញចាប់ពី១ដុល្លារបងប្អូនអាចទៅរកទិញបានប្រសិនជាចង់ទិញដាក់ក្នុងបន្ទប់ពេលមករស់នៅភ្នំពេញដើម្បីធ្វើការឬបន្តការសិក្សា។

១. ហាង WinSou៖ WinSouជាកន្លែងលក់របស់របរ សម្ភារប្រើប្រាស់ជាច្រើនសម្បូរបែបចម្រុះពណ៍គ្នា មានទាំងរបស់ប្រើក្នុងផ្ទះបាយ បន្ទប់គេង សម្ភារក្នុងការិយាល័យ បន្ទប់ទឹក និងកន្លែងផ្សេងទៀត សរុបមានជាង ១ម៉ឺនមុខទំនិញ។អ្វីដែលកាន់តែពិសេសទៀតនោះ គ្រប់មុខទំនិញដែលមានលក់នៅក្នុងផ្សារ WinSou លក់ក្នុងតម្លៃត្រឹមតែ ១.១ដុល្លារគ្រប់មុខទាំងអស់។

ហេតុដូចនេះសម្រាប់ អ្នកដែលចូលចិត្តដេគ័របន្ទប់គេង កន្លែងធ្វើការ និងផ្ទះ ហើយចង់បានរបស់ស្អាតៗមានគុណភាព តម្លៃធូរថ្លៃអាចទៅទិញនៅផ្សារទំនើប WinSou បានទាំង ៤ សាខារួមមាន ៖ ស្ទឹងមានជ័យ ចោមចៅ ផ្សារដីហ៊ុយ និង សាខាច្បារអំពៅ បានចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨យប់។

28

២. ហាងសាគូរ៉ា៖ វាជាហាងលក់សម្ភារថ្មីនិងមួយទឹករបស់ជប៉ុនដ៏សម្បូរបែបរាប់ពាន់មុខ ហើយទំនិញភាគ ច្រើនក៏នាំចេញពីប្រទេសជប៉ុនដូចគ្នា រាប់ចាប់តាំងពីផលិតផលអគ្គិសនី និងរបស់ប្រើប្រាស់នៅក្នុងផ្ទះទូ ទៅ គឺមាននៅក្នុងហាងនេះទាំងអស់ អ្វីដែលកាន់តែពិសេសនោះ ហាងនួយនេះមិនត្រឹមតែលក់ទេ តែក៏អាចទិញផលិតផលមួយទឹកៗចូលវិញផលដែរ ។

27

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia