សភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះបានសម្រេចតែងតាំងអ្នកឧកញ៉ា ដែលជាអ្នកជំនួញលេចធ្លោមួយរូបជាទីប្រឹក្សាជាន់ខ្ពស់។
ដោយយោងទៅលើតម្រូវកាចាំបាច់រសភាពាណិជ្ជកម្មកម្ពុជាបានប្រកាសតែងតាំង អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក វីរៈប៊ុនថាំ អេចប្រេស ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងអាណត្តិទី៥។
អ្នកឧកញ៉ា សូរ វីរៈ បានកសាងខ្លួនក្លាយជាអ្នកជំនួញដ៏លេចធ្លោមួយរូបនៅកម្ពុជា ដែលកំពុងក្តោបក្តាប់សង្វាក់អាជីកម្មគ្រាក់ៗជាច្រើន ពិសេសក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេ វីរៈ ប៊ុនថាំ រកស៊ីបីបួនប្រទេសគឺកម្ពុជា ឡាវ វៀតណាម និងថៃ។
ក្រៅពីវិស័យដឹកជញ្ជូនអ្នកឧកញ៉ា សួរ វីរៈ ក៏មានមុខជំនួញផ្សេងទៀតផងដែររួមមាន Resort, ផ្សារអេឡិចត្រូនិច VTENH, ផ្សារលក់ទំនិញតាម Online ទំនើបនិងសេវាកម្មឡានក្រុងអគ្គិសនីជាដើម។
សូមជម្រាបផងដែរថា “សភាពាណ្ជិជកម្ម” គឺជាស្ថាប័នមួយ ជាអ្នកតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស ដោយមិនសំដៅរកប្រាក់ចំណេញ៕