ធ្វើវីដេអូឲ្យត្រូវ! ឆ្នាំ២០២៥វីដេអូប្រភេទនេះ ទើបFacebook រុញឲ្យគេមើលកាន់តែច្រើន
Toeuy HongJUNE 18 202519 views

នៅឆ្នាំ២០២៥នេះ Facebooក បានធ្វើការupdate មួយចំនួនទៅមាតិកាវីដេអូ ដោយក្នុងនោះដែរវីដេអូ Reel គឺជាប្រភេទវីដេអូដែលFacebook រុញឲ្យមានអ្នកឃើញនិងអ្នកមើលច្រើនបើប្រៀបធៀបនឹងវីដេអូធម្មតាយើងតែងតែធ្វើរាល់ថ្ងៃ។

នៅក្នុងឆ្នាំ២០២៥នេះ ប្រភេទទម្រង់វីដេអូដែលFacebook រុញឲ្យមានអ្នកមើលកាន់តែច្រើនគឺប្រភេទវីដេអូដែលមានទម្រង់បញ្ឈរ( Vertical Video) ខាងក្រោមនេះគឺជាហេតុមានធំៗដែលFacebook រុញវីដេអូមានទម្រង់បញ្ឈរឲ្យមានអ្នកឃើញនិងមើលច្រើន។

. រចនាត្រូវសម្រាប់អ្នកប្រើទូរស័ព្ទ

ប្រមាណជា៩០%នៃអ្នកប្រើប្រាស់Facebook គឺមើលវីដេអូលើFacebook នៅតាមទូរស័ព្ទ។ ជាធម្មតាមនុស្សតែងកាន់ទូរស័ព្ទបញ្ឈរ ដូច្នេះវីដេអូទម្រង់បញ្ឈរធ្វើឲ្យមនុស្សងាយស្រួលមើលដោយមិនចាំបាច់បង្វិលទូរស័ព្ទផ្ដេកឡើយ។

. អាចទាញចំណាប់អារម្មណ៍អ្នកមើល

 ទម្រង់វីដេអូបញ្ឈរគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់មើលវីដេអូបានពេញអេក្រង់នៅក្នុងReel, Story និង New Feeds ពោលគឺអ្នកមើលដោយគ្មានការរំខានដែលធ្វើ Watch time និងengagement កាន់តែកើនឡើង។

. ដំណើរការល្អជាមួយ Algorithm របស់ហ្វេសប៊ុក

Algorithm របស់ហ្វេសមានទំនោររុញមាតិកាដែលមានអ្នកមើលច្រើនដូចជាមាន watch time ច្រើននិងមាន engagement ច្រើនជាដើម។

. អាទិភាពសម្រាប់វីដេអូReel

 ហ្វេសប៊ុកទើបតែប្រកាសហើយថាក្នុងពេលដ៏ខ្លីខាងមុខនេះរាល់វីដេអូទាំងអស់នឹងចូលទៅក្នុង Reel ដោយស្វ័យប្រវត្តិ។ វីដេអូReel គឺតែងតែឲ្យអាទិភាពវីដេអូជាទម្រង់បញ្ឈរ( Vertical Video)។ ដូច្នេះការផ្លាស់នេះFacebook និងរុញវីដេអូទម្រង់បញ្ឈរឲ្យមានអ្នកមើលច្រើនជាវីដេអូទម្រង់ផ្ដេក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia